លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ព្រមាន​ថា លោក ​​កឹម សុខា នឹង​ជាប់​ពន្ធនា​គារ​​​ “គ្មាន​ថ្ងៃ​ចេញ​រួច”

កាលពីម្សិលមិញ លោក ហ៊ុន សែន បានរិះគន់ខ្លាំងៗចំពោះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងបណ្ដាអង្គទូតបរទេស ដោយគំរាមដាក់ពន្ធនាគារលោក កឹម សុខា “គ្មានថ្ងៃចេញរួច” និងព្រមានមន្ត្រីការទូតនានាកុំឱ្យចូលកៀកគណបក្សប្រឆាំងពេក បើមិនដូច្នោះទេអាចនឹងធ្វើឲ្យខូចទំនាក់ទំនងជាមួយកម្ពុជា។ ថ្លែងក្នុងពិធីខួបលើកទី៦៥ឆ្នាំនៃការបង្កើតអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានសម្ដែងការខកចិត្តចំពោះការអត្ថាធិប្បាយរបស់លោក កឹម សុខា ក្នុងអត្ថបទមួយរបស់កាសែតរ៉យទ័រ ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា លោក ហ៊ុន សែន តាមប្រមាញ់លោកដោយសារខ្លាច “ចាញ់ឆ្នោត”។ លោក កឹម សុខា បានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីជាង១ខែមុន ចំពោះការមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរពាក់ព័ន្ធស្រីកំណាន់របស់លោកដែលត្រូវបានចោទប្រកាន់ពីបទសញ្ចរកម្ម ហើយលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោក កឹម សុខា គួរតែប្រយ័ត្នពាក្យសម្ដីរបស់ខ្លួនឲ្យបានច្រើន។ លោក ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យលោក កឹម សុខា ចេញមកប្រឈមមុខការចាប់ខ្លួនថា “នែ អាអ្នកនៅក្នុងកន្លែងអាបួនជ្រុងហ្អាស ចេញមុខមក។ ខ្ញុំសុំផ្តាំទៅលោកឯង ជាប់គុកចេញអត់រួចទេ អញប្រាប់ឱ្យហើយ អាគុក! […]

The post លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ព្រមាន​ថា លោក ​​កឹម សុខា នឹង​ជាប់​ពន្ធនា​គារ​​​ “គ្មាន​ថ្ងៃ​ចេញ​រួច” appeared first on The Cambodia Daily.