ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ក្នុង​ទិវា​មច្ឆជាតិ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ក្នុង​ទិវា​មច្ឆជាតិ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១​ខែកក្កដា ឆ្នាំ ២០១៦ នេះ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ ក្នុង​ទិវា​មច្ឆ​ជាតិ នៅ​អាងទឹក​អន្លង់​ជ្រៃ ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

កូន​ត្រី​ប្រមាណ ១​លាន​ក្បាល កូន​បង្កង ១​សែន​ក្បាល​ និង​ត្រី​ពូជ​គ្រប់​ប្រភេទ ត្រូវ​បាន​លែង។
លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​១៤​ហើយ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​លែង​កូន​ត្រី​នៅ​អាងទឹក​អន្លុង​ជ្រៃ ភូមិ​អន្លុង​ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ផ្ពង ខេត្ត​កំពង់ស្ពឺ​នេះ​។

លោក​បាន​បញ្ជាក់​ថា អាងទឹក​នេះ អាច​រក្សា​ទឹកបាន​ដោយ​ទំនប់​ធារាសាស្ត្រ​ក្រាំង​ពន្លៃ ដែល​កសាង​នៅ​ឆ្នាំ​២០០៩ តាមរយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន ឥណទាន សម​ទាន របស់​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​ទំហំ ៨៣,៨០០​ហិកតា ជម្រៅ​មធ្យម​៥​ម៉ែត្រ និង​រដូវប្រាំង​១​ម៉ែត្រ ដែល​អាច​ស្តុក​ទឹកបាន​ប្រមាណ ២៧​ម៉ែត្រ​គីប នៅ​រដូវវស្សា និង​មានលទ្ធភាព​ស្រោច​ស្រប បាន​ប្រមាណ​១,៥០០​ហិក​តា។

លោក​បន្ត​ទៀត​ថា ក្នុង​ទិវា​មច្ឆជាតិ​លើក​ទី​១៤​នេះ បាន​រៀបចំ​ពិធី​លែង​កូន​ត្រី​ចម្រុះ​ចំនួន​១​លាន​ក្បាល ក្នុង​នោះ​មាន​កូន​បង្កង​១​សែន​ក្បាល និង​មេត្រី​ពូជ​មាន​មួយ​ចំនួន ដូចជា ៖ ត្រី​គល់រាំង ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​កាហែ ត្រី​ព្រលូង ត្រី​អណ្ដែង ត្រី​ក្រាញ់ ត្រី​ផ្ទក់ អន្ទង់ កង្កែប និង​អណ្ដើក​ជាដើម ដើម្បី​ឲ្យ​អាងទឹក​នេះ សម្បូរ​ទៅ​ដោយ​មច្ឆជាតិ ដើម្បី​បំពេញ​តម្រូវការ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ។

ទទឹម​នឹង​នេះ លោក វេ​ង សាខុន ក៏បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ជលផល ចូលរួម​ប្រឹងប្រែង​ជម្រុញ​ការ​អនុវត្តន៍​ច្បាប់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជាប្រចាំ ដោយមាន​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ស្របតាម​ច្បាប់​ស្តីពី​ការ​គ្រប​គ្រង់ រាជធានី ខេត្ត ក្រុង ខណ្ឌ​។ ជាក់ស្តែង បទល្មើស​ជលផល ចំនួន​៣,៩៧៤​ករណី ត្រូវ​បាន​បង្ក្រាប ក្នុង​នោះ​បាន​ពិន័យ​អន្តរការណ៍​ចំនួន ៤១៨​ករណី បញ្ជូន​ទៅ​តុលាការ​ចំនួន​១៨១​ករណី ដាក់​ពន្ធ​ធនាគារ​ចំនួន​៨៥​នាក់៕
ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ក្នុង​ទិវា​មច្ឆជាតិ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​