គង់ សូ​នី​តា ៖ មនុស្ស​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​ នឹង​អត់​ប្តី​អាក្រក់​ណាស់​ឬ​?

គង់ សូ​នី​តា ៖ មនុស្ស​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​ នឹង​អត់​ប្តី​អាក្រក់​ណាស់​ឬ​?



ភ្នំពេញ ៖ តារា​ចម្រៀង​ និង​ជា​អ្នក​សម្ដែង​ស្រី​វ័យក្មេង ​ជាប់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ គង់ សូ​នី​តា ថ្វី​ត្បិត​តែ​ការរស់នៅ​របស់​នាង​បច្ចុប្បន្ន​នេះ ​ហាក់​មាន​ភាព​តែលតោល ​ខ្វះ​ភាព​កក់ក្តៅ ​គ្មាន​ប្តី​ដូច​នារី​ឯទៀត​ក៏​ពិត​មែន​ តែ​យ៉ាងណា​ជីវិត​តស៊ូ​លំបាក​ជម្នះ​គ្រប់​ឧបសគ្គ​របស់នាង​នៅតែ​ជា​ពន្លឺ​មួយ​សម្រាប់​ជីវិត​និង​អ​នា​គតកូនស្រី​ជានិច្ច​ខណៈ​កន្លងមក​ធ្លាប់​រង​នូវ​ការរិះគន់​មាក់ងាយ​ផ្សេងៗ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន​នៅ​ជុំវិញ​ខ្លួន។

គង់ សូ​នី​តា ៖ មនុស្ស​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​ នឹង​អត់​ប្តី​អាក្រក់​ណាស់​ឬ​?

ការរស់នៅ​ដោយ​បៀម​ជាប់​នូវ​ភាព​ឈឺចាប់​របស់​អ្នកនាង គង់ សូ​នី​តា នា​ពេល​កន្លង​មកនេះ​វា​បាន​ក្លាយ​ជា​មេ​រៀន​ដ៏​ជូរចត់​នៅ​ក្នុង​ឆាក​ជីវិត​របស់ គង់ សូ​នី​តា។ ប៉ុន្តែ​រឿង​ដ៏​សំខាន់​ក្រោយ​ពេល​ដែល​នាង​បាន​ផ្សះផ្សា​បេះដូង​ហើយ​នោះ ​ក៏​ស្រាប់តែ​ជួប​រឿង​ឈឺចាប់​ជាថ្មី​ ដោយសារ​តែ​ភាព​ស្មោះត្រង់​លង់​ជឿ​ទុកចិត្ត​លើ​ប្រុស​ព្រាន ​ដែល​នាំ​ឲ្យ​ជីវិត​នាង​ជួប​នូវ​រឿង​អាប់អួ ​ស្ទើរ​សូន​សង្ខារ​ម្តងៗ។

គង់ សូ​នី​តា ៖ មនុស្ស​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​ នឹង​អត់​ប្តី​អាក្រក់​ណាស់​ឬ​?

ទន្ទឹម​នឹ​ង​រឿងរ៉ាវ​នេះ​កំពុងតែ​កើត​ឡើងលើ​តារា​ស្រី គង់ សូ​នី​តា ថ្មីៗ​នេះ​នាង​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ខូចចិត្ត​ ដោយ​បាន​លើក​ឡើង​ថា អស់​កម្លាំង​កាយ ​មិន​ស្មើ​នឹង​អស់​កម្លាំង​ចិត្ត​ទេ តើ​មនុស្ស​ស្រី​ដែរ​មាន​ឈ្មោះថា មាន​កូន​មួយ​អត់​ប្តី​ នឹង​វា​អាក្រក់​ណាស់​ទៅ​ហី​?​។ ការ​ដែរ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ ទុក​ដំណក់​ឈាម​ខ្លួនឯង ​នឹង​វា​អាក្រក់​ណាស់​ទៅ​ហី​?)​។

គង់ សូ​នី​តា ៖ មនុស្ស​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​ នឹង​អត់​ប្តី​អាក្រក់​ណាស់​ឬ​?អ្នក​មេម៉ាយ​ចាយ​រាង​ក្តៅ​ស្រួច​រូប​ស្រស់ គង់ សូ​នី​តា បាន​បន្ថែម​ថា​ ហេតុ​អី​សង្គម​មនុស្ស​មើលងាយ​មនុស្ស​បែបនេះ ​ឬ​មក​ពី​ខ្ញុំ​ក្រ ? ដឹង​អត់​ថា ​ខ្ញុំ​កើត​ជំងឺ​បាក់​ទឹកចិត្ត​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ ​ជីវិត​របស់ខ្ញុំ​ពិបាក​ប៉ុនណា ? បាន​ហើយ​យល់​សព្វគ្រប់​អស់ហើយ ​ឆាក​ជីវិត​អើយ ​នៅ​មានអី​ទៀត​ដែរ​ត្រូវ​ឲ្យ​ខ្ញុំ​ជួប ​ខ្ញុំ​ហត់​ហើយ ​ខ្ញុំ​ទៅមុខ​លែង​រួច​ហើយ។

គង់ សូ​នី​តា ៖ មនុស្ស​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​ នឹង​អត់​ប្តី​អាក្រក់​ណាស់​ឬ​?

តាម​ការ​កត់​សម្គាល់​នេះ​ មិនមែន​ទើប​ជា​លើក​ទី​១នោះទេ​ សម្រាប់​ជីវិត​របស់​តារា​ស្រី​អភ័ព្វ​ស្នេហ៍ គង់ សូ​នី​តា ​ ​ដែល​នាង​តែង​លើក​បង្ហាញ​ពី​ជីវិត​ពិត​និង​អ្វី​ដែល​ជា​ការ​លំបាក​អំឡុង​ពេល​រស់នៅ​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេ​ម៉ា​ ហើយ​មាន​ភារកិច្ច​ថែរក្សា​ចិត្ត​កូន​តែ​ម្នាក់ឯង​ ពោល​គឺ​មាន​តួនាទី​ធ្វើជា​ឪពុក​ផង និង​ម្តាយ​ផង ។ ដូច្នេះ​ការ​លំបាក​របស់​នាង​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​តែង​សម្តែង​ពី​ក្តី​អាណិតអាសូរ ​ហើយ​ផ្តល់​ជា​កម្លាំង​ចិត្ត​​ ដើម្បី​តស៊ូ​រស់​ចិញ្ចឹម​កូនស្រី​ ដែល​មាន​អាយុ​ជិត​២​ឆ្នាំ​មក​ហើយ​នោះ​៕

គង់ សូ​នី​តា ៖ មនុស្ស​ស្រី​មានឈ្មោះ​ជា​ស្ត្រី​មេ​ម៉ាយ​កូន​មួយ​ នឹង​អត់​ប្តី​អាក្រក់​ណាស់​ឬ​?