Neymar ​ព្រម​បន្ត​កុងត្រា​៥​ឆ្នាំ​ទៀត​ ជាមួយ​ក្រុម​ Barcelona

Neymar ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ​បាន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona រហូត​ដល់​ឆ្នាំ​២០២១។

 

Neymar ​ព្រម​បន្ត​កុងត្រា​៥​ឆ្នាំ​ទៀត​ ជាមួយ​ក្រុម​ Barcelona

Neymar ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

 

Josep Maria Bartomeu ​ប្រធាន​ក្លឹប​ Barca ​​បាន​ប្រកាស​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​ មិន​ចង់​ចាក​ចេញ​ពី​ក្រុម​ Barcelona ទេ ​ហើយ​ក្លឹប​គ្រោង​នឹង​បន្ត​កិច្ចសន្យា​ថ្មី​ឲ្យ​រូប​គេ៥​ឆ្នាំ​ទៀត ​​នៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ និង​មាន​សុពលភាព​ដល់​ថ្ងៃ​ទី​៣០ ឆ្នាំ​២០២១ ទើប​ផុត​កំណត់។

 

កាល​ពី​យប់​មិញ​ Neymar ​ក៏​បាន​បង្ហោះ​រូប​​លើ​ Twitter​ ជាមួយ​អាវ​​ Barca រដូវ​កាល​មុន ភ្ជាប់​ជាមួយ​សារ​ថា៖ “សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​អាច​បន្ត​រស់​នៅ​ក្នុង​ក្ដី​ស្រម៉ៃ។ ជយោ Barca…ជយោ​ Catalunya”។

 

Muito feliz de continuar vivendo esse sonho! VISCA BARÇA y VISCA CATALUNYA pic.twitter.com/N8KXEgt5eA

— Neymar Jr (@neymarjr) June 30, 2016

 

Neymar ​ព្រម​បន្ត​កុងត្រា​៥​ឆ្នាំ​ទៀត​ ជាមួយ​ក្រុម​ Barcelona

 

​កីឡាករ​វ័យ​២៤​ឆ្នាំ Neymar ដែល​នៅ​ជាប់​កុងត្រា​ចាស់​២​ឆ្នាំ​ទៀត​​ជាមួយ​ក្រុម​ Barca ធ្លាប់​មាន​ក្លឹប​មួយ​ចំនួន​ចង់​បាន​ខ្លាំង ដោយ​ក្នុង​នោះ​រួម​មាន​ PSG របស់​បារាំង​, Manchester United របស់​អង់គ្លេស និង​​ក្លឹប​គូ​ប្រជែង​​ធំ​នៅ​អេស្ប៉ាញ​ Real Madrid ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports