“ប្រាំ​អង្គ” សម្ពោធផ្លូវការ​​ល្ងាចមិញ

រឿង “ប្រាំអង្គ” ដែល​មាន​សុទ្ធ​សឹង​តែ​ជា​កុមារ​ចំនួន ៥នាក់​ដើរ​ជា​តួ​ឯក​​នោះ ​សម្ពោធ​ជា​ផ្លូវ​ការ​ល្ងាច​មិញ​នេះ​នៅ​រោង​ភាព​យន្ត​ Major Cineplex by cellcard​។

 

ខ្សែ​ភាពយន្ត”ប្រាំអង្គ”ជា​ស្នា​ដៃ​កូន​ខ្មែរ​ដែល​បាន​ផលិត​ដោយ «កុន​ខ្មែរ​កូន​ខ្មែរ» គឺ​យក​រឿង​ចំនួន​៥ បញ្ចូល​ជា​សាច់​រឿង​តែ​មួយ​ដែល​និយាយ​អំពី​ជីវិត​របស់​ក្មេង៥នាក់ ដែល​ជួប​ការ​លំបាក ហើយ​ចេះ តស៊ូ​ក្នុង​ជីវិត​របស់​ពួក​គេ។ “ប្រាំអង្គ” ជា​កម្រង​​ភាពយន្ត​ខ្លី​ប្រាំ​ដែល​ចាយ​ថវិកា​តិច​ ហើយ​រឿង​នេះ​​ ចង់​បង្ហាញ​ពី​ខ្សែ​ជីវិត​របស់​កុមារ​កម្ពុជា​៥រូប និង សុបិន​របស់​ពួកគេ​។

 

“ប្រាំ​អង្គ” សម្ពោធផ្លូវការ​​ល្ងាចមិញ

 

ចង់​ដឹង​ថា​ តើ​ការ​តស៊ូ​ រួម​ទាំង​ក្តី​ស្រម៉ៃ​របស់​ពួកគេ​​យ៉ាង​ណា​ កុំ​ភ្លេច​ចូល​រួម​តាម​ដាន​រឿង​នេះ​ទាំង​អស់​គ្នា ដែល​​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​នៅ​ក្នុង​រោង​ភាពយន្ត​ Major Cineplex by Celcard តែមួយ​ប៉ុណ្ណោះ៕

 

ទស្សនា Trailer “ប្រាំអង្គ” ខាង​ក្រោម៖

 

 

អត្ថបទ៖ SAMEDY​​​​