Kendall Jenner ជះ​លុយ​ ៦,៥​ លាន​ដុល្លារ​ទិញ​ភូមិគ្រឹះ​ថ្មី​

យោង​តាម​​វិបសាយ​ TMZ ឲ្យ​ដឹង​ថា​​តារា​ម៉ូដែល​អាមេរិក​ ​Kendall Jenner បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ ទិញ​យក​ភូមិគ្រឹះ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​​​ មាន​ទីតាំង​នៅ​ Hollywood Hills សហរដ្ឋអាមេរិក។

 

Kendall Jenner ជះ​លុយ​ ៦,៥​ លាន​ដុល្លារ​ទិញ​ភូមិគ្រឹះ​ថ្មី​

 

ភូមិគ្រឹះ​​ទំហំ​ ​៤៤៥​ ម៉ែត្រការ៉េ​នេះ​ជា​​អតីត​កម្មសិទ្ធិ​របស់​​គូ​ស្វាមីភរិយា​ដែល​ជា​តារា​សម្ដែង​ប្រុស​ស្រី​អាមេរិក​ John Krasinski និង​ Emily Blunt ដោយ​ពួក​គេ​បាន​ដាក់​លក់​​ក្នុង​តម្លៃ​ ៨​ លាន​ដុល្លារ​ កាល​ពី​ខែ​មករា​កន្លង​ទៅ។ ប៉ុន្តែ​ត្រូវ​តារា​ម៉ូដែល​វ័យ​ ២០​ ឆ្នាំ​រូប​នេះ​ទិញ​យក​បាន​សម្រេច​ក្នុង​តម្លៃ​ត្រឹម​ ៦,៥​ លាន​ដុល្លារ។

 

Kendall Jenner ជះ​លុយ​ ៦,៥​ លាន​ដុល្លារ​ទិញ​ភូមិគ្រឹះ​ថ្មី​

 

Kendall Jenner ជះ​លុយ​ ៦,៥​ លាន​ដុល្លារ​ទិញ​ភូមិគ្រឹះ​ថ្មី​

 

​​​​​​​​ភូមិគ្រឹះ​ខាង​លើ​នេះ​ដែរ​​មាន​បន្ទប់​គេង​ចំនួន​ ៦​, ​មាន​បន្ទប់​ទឹក​ចំនួន​ ៥, ​មាន​កម្ពស់​ ៣​ ជាន់, នៅ​លើ​ដំបូល​មាន​ជា​រានហាល​ដ៏​ស្រស់​ស្អាត​សម្រាប់​គយគន់​ទេសភាព ហើយ​​នៅ​​ទីធ្លា​ខាង​ក្រៅ​ផ្ទះ​មាន​អម​ដោយ​អាង​ហែល​ទឹក​ដ៏​ធំ​ រួម​ទាំង​សាឡុង​សម្រាប់​អង្គុយ​លេង។

 

Kendall Jenner ជះ​លុយ​ ៦,៥​ លាន​ដុល្លារ​ទិញ​ភូមិគ្រឹះ​ថ្មី​

 

Kendall Jenner ជះ​លុយ​ ៦,៥​ លាន​ដុល្លារ​ទិញ​ភូមិគ្រឹះ​ថ្មី​

 

Kendall Jenner ជះ​លុយ​ ៦,៥​ លាន​ដុល្លារ​ទិញ​ភូមិគ្រឹះ​ថ្មី​

 

សូម​រំលឹក​ថា​កាល​ពី​​អាយុ​ ១៨​ ឆ្នាំ​ Kendall បាន​ចំណាយ​លុយ​ទិញ​ ១,៣៩ លាន​ដុល្លារ​ទិញ​ខុនដូ​មួយ​ដែល​មាន​បន្ទប់​គេង​ ២ ហើយ​ពេល​នោះ​ជា​ការ​បណ្ដាក់​ទុន​ដំបូង​បំផុត​របស់​នាង៕​​​​

 

ចុច​អាន៖ Selena Gomez តែង​ខ្លួន​រមទម​​តែ​ស្អាត ក្នុង​ថ្ងៃ​​ថត​ឲ្យ​ផលិតផល​ថែរក្សា​សក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​