Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​

6 Videos


តារាសម្តែងស្រីហុងកុងល្បីឈ្មោះ Grace Chan បានប្រារព្ធពិធីខួបកំណើតអាយុ ២៥ ឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗនេះជាមួយនឹងមិត្តប្រុស Kevin Cheng ។

P9

Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​

យោងតាមសារព័ត៌មាន គេបានដឹងថា នៅថ្ងៃខួបកំណើតលើកនេះ នាង Grace ទទួលបានបាច់ផ្កាដ៏ស្រស់ស្អាតពីមិត្តប្រុស និង បានទៅទទួលទានអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀនដ៏រ៉ូមែនទិកជាមួយគ្នា ។ នាងបានប្រាប់ថា ថ្វីត្បិតតែពិធីខួបកំណើតលើកនេះ វាមិនមែនជាការភ្ញាក់ផ្អើលមួយក៏ដោយ តែនាង និង លោក Kevin ពិតជាសប្បាយរីករាយណាស់ ដែលអាចមានពេលនៅជាមួយគ្នា ទទួលទានអាហារពេលល្ងាចដ៏រ៉ូមែនទិក ក្នុងថ្ងៃខួបកំណើត ។ នាងបានបន្ថែមថា ដោយសារតែរាល់ថ្ងៃនាងមមាញឹកក្នុងការថតរឿងភាគក្រោយកម្តៅថ្ងៃ ទើបនាងសង្ឃឹមថា អាកាសធាតុនឹងមិនសូវក្តៅដូចការប៉ង់ប្រាថ្នាថ្ងៃខួបកំណើតនាង ។

Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​

គួរបញ្ជាក់ផងដែរថា នាង Grace ធ្លាប់បានជាប់ជ័យលាភីបវរកញ្ញាឯកប្រចាំហុងកុងកាលពីឆ្នាំ ២០១៣ និង បានចូលរួមសម្តែងក្នុងរឿងភាគល្បីៗជាច្រើន ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​
Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​
Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​
Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​
Grace Chan ប្រារព្ធ​ពិធី​ខួបកំណើត​ក្រោម​ពន្លឺ​ភ្លើងទៀន​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត