នាង Hani រត់​ពេញ​ឆាក​ដោយសារ​សត្វ​ឃ្មុំ​មួយ​ក្បាល (​មាន​វីដេអូ​)

6 Videos


សត្វឃ្មុំមួយក្បាលបានធ្វើឲ្យស្រីស្អាតសមាជិកក្រុម EXID នាង Hani ភ្ញាក់រត់ទាំងមិនស្ទាក់ស្ទើរក្នុងកំឡុងពេលដែលនាង រួមនឹងសមាជិកក្រុមឯទៀតសម្ដែងនៅលើឆាកប្រគំតន្ត្រីមួយដែលបានរៀបចំឡើងកាលពីពេលថ្មីៗនេះ។

P9

នាង Hani រត់​ពេញ​ឆាក​ដោយសារ​សត្វ​ឃ្មុំ​មួយ​ក្បាល (​មាន​វីដេអូ​)

យោងតាមវីដេអូឃ្លីបដែលថតដោយក្រុមអ្នកគាំទ្រខាងក្រោមនេះបង្ហាញឲ្យឃើញថា តារាចម្រៀងស្រីស្អាត Hani បានបង្ហាញពីអារម្មណ៍ភ័យខ្លាចរបស់នាងដោយការរត់យ៉ាងលឿនដោយមិនខ្វល់ពីការសម្ដែងបន្ទាប់ពីនាងបានឃើញសត្វឃ្មុំមួយក្បាលហើរនៅក្បែរខ្លួនរបស់នាង។ ក្នុងពេលដែល Hani រត់គេចចេញពីសត្វឃ្មុំមួយក្បាលនោះដែរ គេឃើញមានសមាជិកក្រុមពីរនាក់ទៀតនៅក្បែរនាង គឺ Junghwa និង LE ប៉ុន្តែកពួកគេទាំងពីរនាក់មិនបានតត់ស្លុតអ្វីឡើយព្រោះប្រហែលពួកគេមិនបានដឹងហេតុការជាមុន ។

នាង Hani រត់​ពេញ​ឆាក​ដោយសារ​សត្វ​ឃ្មុំ​មួយ​ក្បាល (​មាន​វីដេអូ​)

ទោះជាយ៉ាងណាក្ដីបន្តិចក្រោយមកនាង Hani រួមទាំងសមាជិកក្រុម EXID ដទៃទៀតបានរួមគ្នាសម្ដែងបន្តបានយ៉ាងល្អឥតខ្ចោះរហូតដល់ចប់កម្មវិធី ៕ (ប្រភព៖ កូរ៉េប៊ូ) កុសល

នាង Hani រត់​ពេញ​ឆាក​ដោយសារ​សត្វ​ឃ្មុំ​មួយ​ក្បាល (​មាន​វីដេអូ​)
នាង Hani រត់​ពេញ​ឆាក​ដោយសារ​សត្វ​ឃ្មុំ​មួយ​ក្បាល (​មាន​វីដេអូ​)
នាង Hani រត់​ពេញ​ឆាក​ដោយសារ​សត្វ​ឃ្មុំ​មួយ​ក្បាល (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត