ល្បែងឆ្នោតកត់កន្ទុយលេខ នៅផ្សារព្រៃទទឹង បើកលេងព្រោងព្រាត មិនមានអ្នកណាហ៊ានប៉ះពាល់ ?

ខេត្តកំពង់ចាម ៖ មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) នៅផ្សារ ព្រៃទទឹង ស្រុកព្រៃឈខេត្តកំពង់ចាម ដែលមេឆ្នោតឈ្មោះ ហេង ហួរ ជាថៅកែ ទឹកសុទ្ឋ អាងខ្នងថ្នាក់ខេត្ត បើកលេងនិងពង្រាយកូនកញ្រ្ចែងព្រោងព្រាត ច្រើន ឆ្នាំមកហើយ គ្មានឃើញសមត្ថកិច្ចប៉ូលីស និងសមត្តកិច្ចប៉េអឹមបង្ក្រាបម្តងណា ឡើយ។ដែលគេគិតថាមេបនល្បែងធំរូបនោះ ប្រហែលជាស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ ប្រចាំខេត្តកំពង់ចាមនោះអស់ទៅហើយ បានជាមកដល់ពេល នេះគឺមិនទាន់មាន សមត្ថកិច្ចណាចុះ ធ្វើការបង្ក្រាបនៅឡើយទេ ។ ធ្វើអោយ ប្រជាពលរដ្ធរស់នៅស្រុកព្រៃឈគិតថាការអនុវត្តន៍ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្តិ ភាពគឺ មិនមានទទួលបានជោគជ័យទេ ក្នុងករណី សមត្ថកិច្ចប៉ូលីស-ប៉េអឹម មិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

សេចក្តីរាយការណ៏ពីស្រុកព្រៃឈបានអោយដឹងថា ឈ្មោះ ហេង ហួរ មេឆ្នោត យួន (កន្ទុយលេខ យួន) គឺបានពង្រាយកូនកញ្ជ្រែងតាមផ្ទះ នៅផ្សារព្រៃទទឹង ស្រុកព្រៃឈ រហូត ដល់ស្រុកកងមាសព្រមទាំងបើកជាចំហរលក់និងទទួលកូន កញ្រ្ជែងពេញមុខតែម្តង បើកលេងយ៉ាងគគ្រឹកគគ្រេងទាំងនោះមិនខ្វល់អំពីការ បង្ក្រាបពីសមត្តកិច្ច សោះឡើយ ដែលគេគិតថាអាចជាត្រូវរ៉ូវគ្នា ទើបមេល្បែង បើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។ លើសពីនេះដោយសារ ពីភាព ត្រូវរ៉ូវជាមួយបុគ្គលសមត្ថកិច្ចធ្វើអោយមេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ (ឆ្នោតយួន) នោះដឹងតែពីស៊ីមិនខ្វល់នឹងការសងនៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេលគេ ប្តឹងទៅសមត្ថកិច្ចប៉ូលីស នោះមិនខ្វល់ការដោះស្រាយ សោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោកស្នងការនគរបាល ខេត្តកំពង់ចាម ក៏ដូច ជា មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ជួយមើលវង់ល្បែង កត់កន្ទុយលេខ (ឆ្នោតយួន)ដុះស្លែខាងលើនេះ ឡើងវិញផង ។ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជីប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី យកទៅសងបំណុលដោយសារតែវក់នឹងល្បែងស៊ីសង៕

ល្បែងឆ្នោតកត់កន្ទុយលេខ នៅផ្សារព្រៃទទឹង បើកលេងព្រោងព្រាត មិនមានអ្នកណាហ៊ានប៉ះពាល់ ?