ន៎ោះ! បណ្ដា​ជន​ ប៊ីយ៉េឡូរ៉ូស្ស៊ី នាំ​គ្នា​ស្រាត​ទៅ​ធ្វើការ

តាំងពីច្រើនថ្ងៃកន្លងមកហើយ ដែលបណ្ដាជនប៊ីយ៉េឡូរ៉ូស្ស៊ី បាននាំគ្នាស្រាតធ្វើការ ទាំងនៅក្នុងការិយាល័យ ទាំង​នៅ​ខាង​ក្រៅ។ តើ​នេះ​បណ្ដាល​មក​ពីអ្វី? មកពីពាក្យសំដី របស់ប្រធានាធិបតីរបស់ប្រទេសនេះ ដែល​បានថ្លែង​ជា​សាធារណៈ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។
ន៎ោះ! បណ្ដា​ជន​ ប៊ីយ៉េឡូរ៉ូស្ស៊ី នាំ​គ្នា​ស្រាត​ទៅ​ធ្វើការ

ការស្រាតធ្វើការងារ រួចថតរូបបង្ហោះ ដើម្បីចំអកបែបសប្បាយរីករាយ ទៅកាន់ប្រធានាធិបតី ប៊ីយ៉េឡូរ៉ូស្ស៊ី។ (រូបថតទ្វីសធើរ)

ហេតុការណ៍«ស្រាតទៅធ្វើការ» របស់បណ្ដាជន ប៊ីយ៉េឡូរ៉ូស្ស៊ី បានកើតឡើងបន្ទាប់ពីការថ្លែងជាសាធារណៈ របស់ប្រធានាធិបតីនៃប្រទេស ប៊ីយ៉េឡូរ៉ូស្ស៊ី លោក «Alexandre Loukachenko»។ សុន្ទរកថារបស់​លោក​ប្រធានា​ធិបតី​នោះ បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែមិថុនាកន្លងមកនេះថ្មីៗ។ ប៉ុន្តែបញ្ហានៅត្រង់ថា តើ​លោក​ប្រធានាធិ​បតី ពិតជាបានថ្លែងដោយច្រឡំមែន ឬមកពីពាក្យទាំងពីរ មានសូរនិយាយ​ប្រហាក់ប្រហែលគ្នា?

បើគេស្ដាប់លោក «Loukachenko» ដែលទំនងខ្វល់ខ្វាយខ្លាំង ក្នុងការផ្ដល់ភាពសុខដុមរមនា ទៅឲ្យ​ប្រជា​ពលរដ្ឋ​របស់ខ្លួន ដែលមានប្រមាណជា ៩លាន៥សែននាក់នោះ គេច្បាស់ជាឮលោកនិយាយដូច្នេះថា៖ «អ្នក​ឯង​ដឹងពីអ្វី ដែលអ្នកឯងត្រូវធ្វើ ហើយត្រូវធ្វើដូចម្ដេច ពីទិសដៅដែលត្រូវសម្រេច (...) ប៉ុន្តែជីវិត​របស់​យើង​ទាំង​មូល មាន​ន័យ​មក​ត្រឹម​តែ​ចំណុចដ៏សំខាន់នេះ= គឺយើងត្រូវស្រាតខោអាវចេញ ហើយត្រូវធ្វើការងារ។»

បន្ទាប់ពីនោះមក ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បណ្ដាញអ៊ិនធើណែត... បានផ្ទុះប្រតិកម្មព្រោងព្រាត ដោយ​នាំគ្នាចំអក​ លាយឡំនឹងការលេងសើចផង ដើម្បីតបទៅនឹងការលើកឡើង របស់ប្រធានាធិបតី។

ប៉ុន្តែបើគេនិយាយរកការពិតនោះ គេនឹងដឹងថា លោកប្រធានាធិបតី បានលើកឡើងពីពាក្យ «លើកតម្លៃខ្លួន» សរសេរ​ជាភាសា ប៊ីយ៉េឡូរ៉ូស្ស៊ី «razvivatsa» តែមិនមែនពាក្យ «ស្រាត» សរសេរជាភាសា ប៊ីយ៉េឡូរ៉ូស្ស៊ី «razdevasta» ដែលមានសូរស័ព្ទនិយាយ​ស្រដៀងគ្នានោះទេ។ យ៉ាងណាក៏ដោយ ក៏បណ្ដាជន ប៊ីយ៉េឡូរ៉ូស្ស៊ី បានបង្កើតឈុតឆាកនេះ ដើម្បីសើចសប្បាយរួចហើយ មុននឹងថតរូបភាព រួច​បង្ហោះ​តាម​អ៊ិនធើណែត។

» សូមទស្សនារូបទាំងនោះមួយចំនួន ដូចតទៅ៖

ន៎ោះ! បណ្ដា​ជន​ ប៊ីយ៉េឡូរ៉ូស្ស៊ី នាំ​គ្នា​ស្រាត​ទៅ​ធ្វើការ

ន៎ោះ! បណ្ដា​ជន​ ប៊ីយ៉េឡូរ៉ូស្ស៊ី នាំ​គ្នា​ស្រាត​ទៅ​ធ្វើការ

» ទស្សនារូបភាពផ្សេងទៀត សូមចុចលើទំព័របន្ទាប់។