ផ្លូវការ៖ Zlatan Ibrahimovic ​យល់ព្រមមកលេងឲ្យ ក្លិបបិសាចក្រហម Manchester United

បរទេស៖ ទីបំផុត មន្ទិលសង្ស័យរបស់មហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់ ត្រូវបានបញ្ចប់ ដោយកាលពីយប់មិញ កីឡាករ ដែលមានសញ្ជាតិស៊ុយអែត Zlatan Ibrahimovic បានបង្ហោះសារមួយក្នុងគណនីបណ្តាញសង្គមរបស់ខ្លួន ដោយនឹងយល់ព្រមមកលេងឲ្យក្លិប បិសាចក្រហម Manchester United ។

ទាក់ទងនឹងសារក្នុងបណ្តាញសង្គម Facebook និងក្នុង Instagram គាត់បានសរសេរថា « នេះជាពេលមួយដែលត្រូវឲ្យគ្រប់គ្នាបានដឹង ទិសដៅបន្ទាប់របស់ខ្ញុំគឺ Manchester Untited » ។ 

គួររំលឹកផងដែរថា Zlatan បានធ្វើឲ្យអ្នកគាំទ្រមានមន្ទិលសង្ស័យទៅលើរូបគេ ខ្លះទៀតក៏បានស្មានដឹងដែរថា រូបគេនឹងមកលេងឲ្យ Man Utd ។ មិនត្រឹមតែប៉ុណ្ណោះទេ គាត់ក៏បានធ្វើឲ្យអ្នកសារព័ត៌មាន ជាច្រើនទទួលបានការចាប់អារម្មណ៍ផងដែរ ដោយកាលនោះគាត់បាននិយាយថា «ខ្ញុំមិនទាន់សម្រេចចិត្ត ក៏ព្រោះតែ ខ្ញុំចង់ឲ្យសារព័ត៌មានចុះឲ្យច្រើនពីខ្ញុំ»

ទាក់ទងនឹងការយល់ព្រមមកលេងឲ្យក្លិបបិសាចក្រហមនេះវិញ ក្លិបផ្ទាល់ក៏មិនទាន់បានប្រកាសជាផ្លូវការដែរ ដោយសារកុងត្រារបស់ Zlatan នៅក្លិប PSG មិនទាន់ផុតកំណត់ ប៉ុន្តែ Zlatan ក៏បានសម្រចចិត្តរួចរាល់ហើយដែរពីទិសដៅបន្ទាប់របស់គេ ។

ហើយកាលពីពេលថ្មីៗនេះ បន្ទាប់ពី ក្រុមជម្រើសជាតិ ស៊ុយអែត ធ្លាក់ចេញពីការប្រកួត Euro 2016 ខ្សែប្រយុទ្ធរូបនេះ ក៏បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិដែរ ។

ដូច្នេះ សម្រាប់រដូវកាលថ្មី នៃពានរង្វាន់បាល់ទាត់ English Premier League ដែលនឹងមកដល់ខាងមុខនេះ Zlatan នឹងត្រូវបានជួបគ្នាម្តងទៀតជាមួយគ្រូបង្វឹកថ្មីរបស់ក្លិបបិសាចក្រហម លោក Jose Murinho ដែលកាលពីមុនពួកគេក៏ធ្លាប់នៅក្លិបជាមួយគ្នាម្តងដែរ គឺ Inter Milan ។ 

ដូច្នេះចាំមើលថា Zlatan អាចជួយឲ្យ ក្លិបបិសាចក្រហម Manchester United លើកពានបានដែររឺទេ?  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

របស់ខ្លួន ក្រោយពីការប្រកួតនៃពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 បញ្ចប់ទៅ ។

យោងតាម វេបសាយ Swedish Federation របស់ប្រទេសស៊ុយអែត Zlatan បាននិយាយថា «ការប្រកួតចុងក្រោយរបស់ស៊ុយអែត នៅ EURO ក៏ជាការប្រកួតចុងក្រោយរបស់ខ្ញុំដែរ ហើយខ្ញុំសង្ឃឹមថា មិនមែនយប់នេះទៅចុះ» ។ គួរបញ្ជាក់ផងដែរថា ស៊ុយអែត ក៏បានទទួលបរាជ័យ ដោយបានធ្លាក់ចេញពី ការប្រកួត EURO ហើយដែរ ។ 

គួររំលឹកផងដែរថា Zlatan Ibrahimovic បានឈានជើងចូលក្រុមជម្រើសជាតិដំបូងតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ដោយបានបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិសរុបទាំងអស់ ១១៥ប្រកួត ស៊ុតចូលទីបាន ៦២គ្រាប់ និងធ្លាប់ស៊ុត Hatrick បាន ៤លើក ផងដែរ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត