ឱកាស​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ព្រឹត្តិការណ៍ BarCamp អាស៊ាន ២០១៦

បារខែមអាស៊ាន ២០១៦ កំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន ២០ នាក់ដែលមកពីសាកលវិទ្យាល័យ ឬ វិទ្យាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​រៀបចំ​ព្រឹត្តិការណ៍ បារខែមអាស៊ាន ២០១៦ដែលនឹងអាចប្រព្រឹត្តទៅនៅចន្លោះចុងខែតុលា ឬ ដើមខែវិច្ឆិកា ២០១៦។

 

ឱកាស​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ព្រឹត្តិការណ៍ BarCamp អាស៊ាន ២០១៦

 

លក្ខខណ្ឌដើម្បីក្លាយជាអ្នកស្ម័គ្រចិត្ត

-ស្នាក់នៅអចិន្ត្រៃយ៍ក្នុងរាជធានីភ្នំពេញ

-មានភាពអត់ធ្មត់ក្នុងការងារចេះជួយគ្នាចេះធ្វើការងារជាក្រុម

-ជាសិស្សឬនិសិ្សតកំពុងសិក្សានៅវិទ្យាល័យ ឬមហាវិទ្យាល័យដែលមានអាយុត្រឹម ១៥-២៦ ឆ្នាំ

-មានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀម និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍

-ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់កំឡុងព្រឹត្តិការណ៍ (នឹងបញ្ជាក់ពីកាលបរិច្ឆេទតាមក្រោយ)។

 

ការដាក់ពាក្យ និង កាលបរិច្ឆេទឈប់ទទួលពាក្យ៖

ទទួលពាក្យចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៦ តាមរយៈទម្រង់បែបបទ នៅទីនេះ

 

ឱកាស​ក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ព្រឹត្តិការណ៍ BarCamp អាស៊ាន ២០១៦

 

អត្ថប្រយោជន៍​ដែល​ទទួលបាន៖

-ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ក្នុង​ការ​អភិវឌ្ឍន៍​បំណិន​ផ្ទាល់ខ្លួន

-បង្កើន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធជា​មួយ​អ្នកស្មគ្រ័ចិត្ត​ជា​ដៃ​គូ​ក្នុង​សហគមន៍​អាស៊ាន

-ទទួល​បាន​ឱកាស​ក្លាយ​ជា​សមាជិកអ្នកស្មគ្រ័ចិត្ត​ក្នុង​ព្រិត្តិការណ៍​នៃ​ឆ្នាំ​បន្ទាប់ៗទៀត។

 

អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើសក្នុងព្រឹត្តិការណ៍នេះនឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ ក្នុងរយៈពេល ៣ ខែចាប់ពី ខែសីហា រហូត ដល់ ខែតុលា ដែលក្រុមការងារមានរៀបចំការបណ្តុះបណ្តាលបន្ថែមនិងប្រជុំក្រុមជាប្រចាំ (ធ្វើឡើងនាពេលចុងសប្តាហ៍រយៈពេលពី ២ ទៅ៣ ម៉ោង)៕

 

ព៏ត៌មានបន្ថែម ទំនាក់ទំនងអ្នករៀបចំកម្មវិធីលោក សំ សុខរិទ្ធ តាមរយៈលេខ៖ ០១៧ ៩៩១ ៩៩៤ ឬ អ៊ីម៉ែល៖ [email protected]

 

អត្ថបទ៖ រក្សា