ក្រុមហ៊ុនតូយ៉ូតាប្រមូលរថយន្ត១,៤៣លានគ្រឿងត្រឡប់មកវិញដោយសារតែមានបញ្ហាចំពោះពោងសុវត្ថិភាព

ដោយយោងទៅតាមក្រុមហ៊ុនតូយ៉ូតាបានឱ្យដឹងថាក្រុមហ៊ុននឹងប្រមូលរថយន្តចំនួន១,៤៣លានគ្រឿងទូទាំងសាកលលោក ត្រឡប់មកវិញដោយសារតែមានបញ្ហាពោងសុវត្ថិភាព។

រថយន្តដែលត្រូវប្រមូលត្រឡប់មកវិញរួមមានរថយន្តប្រភេទ Prius hybrid និងរថយន្តប្រភេទ Lexus CT 200h ដែល ផលិតឡើងក្នុងចន្លោះខែតុលា ឆ្នាំ២០០៨ និងខែមេសា ឆ្នាំ២០១២ ដោយក្នុងនោះ រថយន្ត៧៤៣.០០០គ្រឿង នៅប្រទេស ជប៉ុន៤៩៥.០០០គ្រឿង នៅអាមេរិកខាង ត្បូង ១៤១.០០០គ្រឿងនៅតំបន់អឺរ៉ុប និង ៩.០០០គ្រឿងនៅប្រទេសចិននិងតំបន់ផ្សេងៗទៀតមានចំនួន៤៦.០០០គ្រឿង។

ស្នាមប្រេះតូចមួយនៅក្នុងបូមនៃពោងសុវត្ថិភាពដែលនៅជិតនឹងអ្នកបើកនោះ ប្រហែលជារីកធំ ហើយបង្កឱ្យពោងនេះភ្លាត់ ចេញមកក្រៅជាយថាហេតុ។

ដោយយោងទៅតាមរបាយការណ៍របស់ សារព័ត៌មាន Kyodo News បានឱ្យដឹងថា ការដាក់ពោងមិនត្រឹមត្រូវបានបង្កឱ្យមានស្នាមប្រេះនៅក្នុងបូមនៃពោងសុវត្ថិភាពនោះ ហើយប្រហែលជាបង្កឱ្យមានការខូច ខាត និងភ្លាត់ចេញមកក្រៅជាយថាហេតុ។ ការភ្លាត់ចេញនេះត្រូវបានគេមើលឃើញ ចំពោះរថយន្តមួយចំនួនដែលបានចតតាមផ្លូវ។

ក្រុមហ៊ុននេះទទួលបានរបាយការណ៍ចំនួន៨ដែលបានប្តឹងពីបញ្ហាពោងសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន និងបរទេស ប៉ុន្តែមិនទាន់ទទួលបានដំណឹងថាមានអ្នករងរបួសឬស្លាប់ដោយសារតែពោងនេះនៅឡើយទេ នៅក្នុងប្រទេសជប៉ុននោះ។

ក្រុមហ៊ុនបញ្ជាក់ថាពោងសុវត្ថិភាពទាំង នោះមិនត្រូវបានផលិតដោយក្រុមហ៊ុន Takata ទេ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុននេះត្រូវបានធ្វើឡើងដោយសារតែមានការព្រួយបារម្ភចំពោះពោងសុវត្ថិភាពដែលបានធ្វើឱ្យមនុស្សស្លាប់១១នាក់និងរបួសជាង ១០០លាននាក់ទូទាំងសាកលោកដោយសារតែកំហុសឆ្គងនៃពោងសុវត្ថិភាពនេះហើយមាន៣នាក់ទៀតស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ីដែលពេលនេះកំពុងតែធ្វើការ តាមដានថាតើបណ្តាលមកពីពោងសុវត្ថិភាពឬយ៉ាងណា? ៕

ក្រុមហ៊ុនតូយ៉ូតាប្រមូលរថយន្ត១,៤៣លានគ្រឿងត្រឡប់មកវិញដោយសារតែមានបញ្ហាចំពោះពោងសុវត្ថិភាព

ប្រភព៖ nokorwatnews

  • ក្រុមហ៊ុនតូយ៉ូតាប្រមូលរថយន្ត១,៤៣លានគ្រឿងត្រឡប់មកវិញដោយសារតែមានបញ្ហាចំពោះពោងសុវត្ថិភាព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: