ផឹកស្រា​ស្រវឹង​ដើរទៅ​ឈឺ​នោម ឃើញ​ក្មេងស្រី​នៅ​ម្នាក់ឯង ចាប់រំលោភ​យ៉ាង​ឃោរឃៅ

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ក្នុងស្ថានភាព ស្រវឹងស្រា បានចាប់ក្មេងស្រី អាយុ ៩ឆ្នាំ រំលោភទាំងកំរោល ពេលដែលក្មេងស្រីរងគ្រោះ ដើរទៅលេងផ្ទះមួយកន្លែង ដែលគេទុកចោល ឆ្ងាយពីផ្ទះ ១០០ម៉ែត្រ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០ នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៥ ភូមិម៉ាក៉ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្ដបាត់ដំបង។

លោក អឿម ទិត្យ អធិការស្រុកបវេល បានឲ្យដឹងថា យុវជនសង្ស័យ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ ស៊ី សាឡី  ឣាយុ ១៨ឆ្នាំ មានទីលំក្រុមទី៤ ភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្ដ បាត់ដំបង។ ដោយឡែក ក្មេងស្រីរងគ្រោះ ឈ្មោះ តឡយ ឣាយុ ៩ឆ្នាំ រស់នៅភូមិម៉ាក៉ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្ដបាត់ដំបង អ្នកទាំង២ ត្រូវជាបងប្អូន សាច់ឆ្ងាយនឹងគ្នា។

ប្រភពបានឲ្យដឹងថា យុវជនសង្ស័យ បានផឹកស្រាស្រវឹង រួចបានដើរទៅបត់ជើងតូច ក៏ឃើញក្មេងស្រី នៅម្នាក់ឯងក្នុងផ្ទះគេទុកចោល ក៏ធ្វើសកម្មភាព រំលោភទាំងកំរោល។ លោកអធិការ បានបញ្ជាក់ថា ក្រោយពីទទួលបណ្តឹង ពីអាណាព្យាបាល ជនរងគ្រោះ សមត្ថកិច្ចក៏ចុះ ដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ ដើម្បីរៀបចំ កសាងសំណុំររឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធី៕

ផឹកស្រា​ស្រវឹង​ដើរទៅ​ឈឺ​នោម ឃើញ​ក្មេងស្រី​នៅ​ម្នាក់ឯង ចាប់រំលោភ​យ៉ាង​ឃោរឃៅ

ប្រភព៖ watphnom

  • ផឹកស្រា​ស្រវឹង​ដើរទៅ​ឈឺ​នោម ឃើញ​ក្មេងស្រី​នៅ​ម្នាក់ឯង ចាប់រំលោភ​យ៉ាង​ឃោរឃៅ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: