HP ឈ្នះ​ក្ដី​ ៣​ ពាន់​លាន​ដុល្លារ​ពី​ Oracle

ក្រុមប្រឹក្សាតុលាការនៃរដ្ឋ California សហរដ្ឋអាមេរិកបានបង្គាប់ឲ្យក្រុមហ៊ុន Oracle បង់ថ្លៃសំណងចំនួន ៣ ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុន HP ចំពោះរឿងក្ដីមួយពាក់ព័ន្ធនឹង Server របស់ HP។ ប៉ុន្តែ Oracle ថាខ្លួននឹងប្ដឹងឧទ្ធរណ៍។

HP ឈ្នះ​ក្ដី​ ៣​ ពាន់​លាន​ដុល្លារ​ពី​ Oracle

ការប្ដឹងផ្ដល់រវាង HP និង Oracle បានចាប់ផ្ដើមតាំងពី ៥ ឆ្នាំមុនម្ល៉េះ ដោយសារ Oracle បានសម្រេចចិត្តបញ្ឈប់ផលិត Software សម្រាប់បន្ទះ Chip Itanium ដែល HP ប្រើនៅលើ Server ធំៗរបស់ខ្លួន។ HP បានដាក់ពាក្យប្ដឹង Oracle ព្រោះការសម្រេចចិត្តរបស់ Oracle ហាក់ដូចជាបានល្មើសកិច្ចសន្យា និង បង្កជាបញ្ហាធ្ងន់ធ្ងរដល់ក្រុមហ៊ុន HP រួមទាំងអតិថិជនរបស់ HP។

រំលឹកថានេះជាការចាញ់ក្ដីលើកទីពីរហើយសម្រាប់ Oracle ដោយកាលពីខែឧសភាកន្លងទៅបានចាញ់ក្ដីតទល់ជាមួយ Google ដោយតុលាការបង្គាប់ឲ្យ Oracle បង់ ៩ ពាន់លានដុល្លារទៅ Google ហើយ Oracle គ្រោងនឹងប្ដឹងឧទ្ធរណ៍លើការសម្រេចក្ដីនេះ៕

ប្រភព៖ sabay

  • HP ឈ្នះ​ក្ដី​ ៣​ ពាន់​លាន​ដុល្លារ​ពី​ Oracle已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: