កម្មករ​​​បោស​​សំរាម​ រើស​​​គ្រឿង​អលង្ការ​តម្លៃ​ជាង​​៣​ម៉ឺន​​ដុល្លារ​ ​សុខចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ

បុរសអ្នកបោសសំរាមពីរនាក់ ទទួលបានការកោតសរសើរពីមហាជន ក្រោយរើសបានគ្រឿងអលង្ការតម្លៃជាង ៣៣ ៤៣០ដុល្លារអាមេរិក តែសុខចិត្តប្រគល់ឲ្យម្ចាស់ដើមវិញ។

កម្មករ​​​បោស​​សំរាម​ រើស​​​គ្រឿង​អលង្ការ​តម្លៃ​ជាង​​៣​ម៉ឺន​​ដុល្លារ​ ​សុខចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ

លោក Howlader Sentu និង Nurul Islam Mannan Miah វ័យជាង ២០ឆ្នាំ ធ្វើការជាអ្នកបោសសម្អាតនៅក្រុមប្រឹក្សាក្រុង Tanjong Pagar Town Council ប្រទេសសិង្ហបុរី។ អ្នកទាំងពីរបានទទួលដំណឹងពីក្រុមប្រឹក្សាក្រុងថា មានអ្នកស្រុកម្នាក់ បានជ្រុះបាត់គ្រឿងអលង្ការតម្លៃរាប់ម៉ឺនដុល្លារអស់រយៈជាង៤ ឬ៥ថ្ងៃហើយ។

ក្រោយជូនដំណឹងភ្លាម បុរសជនជាតិបង់ក្លាដេសទាំងពីរ បានទៅកាន់កន្លែងធុងសំរាម ជិតផ្លូវ Stirling Road ហើយក្រឡេកទៅមើលប្រអប់នានាលើគំនរសំរាម ដែលពួកគេបានបោសសម្អាតទុកចោលនៅនេះ។

ក្រោយដើរក្រឡឹងរកមើលគំនរសំរាមជាង៣ម៉ោង ពួកគេរកឃើញប្រអប់គ្រឿងអលង្ការកំពុងបាំងលាយឡំជាមួយសំរាមជាច្រើនទៀត ដែលខ្ចប់ក្រដាសកាតុងក្នុងគម្របទូរទស្សន៍ខូច។ ម៉ោងប្រហែល១០យប់ ពួកគាត់បានយកគ្រឿងអលង្ការទាំងនេះឲ្យម្ចាស់ដើមវិញ មានដូចជាគ្រាប់ពេជ្រ ច្រវាក់មាស ខ្សែដៃមាស បន្តោងមាស និងចិញ្ចៀនមាស។

កម្មករចិត្តស្មោះខាងលើ បានទទួលការកោតសរសើរពីម្ចាស់របស់ ក្រុមប្រឹក្សាក្រុង អ្នកលក់ដូរនៅផ្សារទំនើប តែគេមិនបានបញ្ជាក់ពួកគាត់បានរង្វាន់លើកទឹកចិត្តបានប៉ុន្មាននោះទេ៕

កម្មករ​​​បោស​​សំរាម​ រើស​​​គ្រឿង​អលង្ការ​តម្លៃ​ជាង​​៣​ម៉ឺន​​ដុល្លារ​ ​សុខចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ

ប្រភព៖ sabay

  • កម្មករ​​​បោស​​សំរាម​ រើស​​​គ្រឿង​អលង្ការ​តម្លៃ​ជាង​​៣​ម៉ឺន​​ដុល្លារ​ ​សុខចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: