សូម​បងប្អូន​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពេល​ចាក់​សាំង​ម៉ូតូ ឬ​រថយន្ត កុំ​ភ្លេច​ពន្លត់​ម៉ាស៊ីន​!

នេះជាខ្សែវីដេអូឃ្លីបទូន្មានមួយ ដែលត្រូវបានគេប្រមូលពីវីដេអូនៃហេតុការណ៍ហេតុការណ៍តែមួយ តែកើតឡើងនៅទីកន្លែងខុសៗគ្នា យកមកចងក្រង ដើម្បីបង្កើនការយល់ដឹងដល់មនុស្សទាំងឡាយ មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចូលសាក់សាំងម៉ូតូ ឬ រថយន្ត កុំភ្លេចពន្លត់ម៉ាស៊ីន ដើម្បីបង្ការចៀសផុតពីគ្រោះថ្នាក់កើតឡើងដោយមិនដឹងខ្លួន ។

នៅក្នុងវីដេអូនៃហេតុការណ៍ឆេះម៉ូតូដោយពុំដឹងខ្លួន នៅតាមស្ថានីយ៍ចាក់សាំងផ្សេងៗនៅបរទេសនេះ ក៏បានបង្ហាញឲ្យឃើញបុរសជាម្ចាស់ម៉ូតូម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើនទៀត ត្រូវភ្លើងឆាបឆេះលោតចេញពីម៉ូតូស្រាតខោភ្លាមៗ (ទុកភាពអាម៉ាសម្តុំ) សំខាន់អាយុជីវិត ។ ទោះជាយ៉ាងណា ហេតុការណ៍ទាំងនោះ ដែលបានកើតឡើងជាពិសេសមកលើម៉ូតូ ពុំបណ្តាលឲ្យមនុស្សរងរបួស ឬ យានយន្តខូចខាតធ្ងន់ធ្ងរនោះទេ ព្រោះនៅកន្លែងចាក់សាំងនីមួយៗមានប្រដាប់ពន្លត់អគ្គីភ័យត្រៀមបំរុងរួចជាស្រាប់ ៕

ប្រភពៈ ហ្វេសប៊ុក