​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​សរសៃឈាម​អ្នកស្ទះ​?

​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​សរសៃឈាម​អ្នកស្ទះ​?


​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​សរសៃឈាម​អ្នកស្ទះ​?

​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​កត្តា​ដែល​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នកស្ទះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​? ក្រោយពេល​ដែល​អ្នក​ស្វែងយល់​រួច អ្នក​គួរតែ​ចៀស​កុំ​ធ្វើ​សកម្មភាព​ទាំងនោះ​ឲ្យសោះ​។​

  1. ​អ្នក​មិន​គួរ​តែងតែ​ទៅ​ភោគ​ជនី​យដ្ឋា​ន​បរិភោគ​បាយឡើយ​ព្រោះ​នៅក្នុង​ម្ហូប​ទាំងនោះ​តែងតែ​មាន​ខ្លាញ់​ខ្ពស់ ស្ករ​ខ្ពស់ និង​អំបិល​ខ្ពស់ ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ច្រើន វា​អាច​ផ្ទុក​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​សរសៃឈាម​អ្នក​ឆាប់​ស្ទះ​ណាស់​។​
  2. ​នៅពេល​ដែល​អ្នក​ជក់បារី​ចាប់ពី​២​កញ្ចប់​ក្នុង​មួយថ្ងៃ សរសៃឈាម​អ្នកនឹង​ចាប់ផ្តើម​ផ្ទុក​ជាតិពុល នោះ​យូរ​ទៅ​វា​នឹង​ស្ទះ​ដោយ​មិន​ដឹង​ខ្លួន​។​
  3. ​នៅពេល​ដែល​អ្នក​មិន​សូវ​ហាត់ប្រាណ ឬ​មិន​ហាត់ប្រាណ​សោះ សរសៃឈាម​អ្នកនឹង​ងាយ​ស្ទះ​ជាង​អ្នក​ដែល​ហាត់ប្រាណ​ទៀងទាត់ ព្រោះ​នៅពេល​ដែល​អ្នក​ហាត់ប្រាណ អ្នក​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ​បាន​។​
  4. ​អ្នក​មិន​ត្រូវ​តែងតែមាន​អារម្មណ៍​ស្មុគស្មាញ​នោះទេ ព្រោះ​នៅពេល​ដែល​អ្នក​តែងតែ​មាន​អារម្មណ៍​បែប​នោះ វា​នឹង​អាច​ប៉ះពាល់​ដល់​សរសៃឈាម​អ្នក ដែល​អាច​នាំ​ឲ្យ​វា​ឆាប់​ចាស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។