ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ ​​រត់​ទៅ​​ចង​.​ក​សម្លាប់​ខ្លួន​​​នៅ​ក្នុង​ផ្ទះ​ថៅកែ​ក្រពើ

ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ ​​រត់​ទៅ​​ចង​.​ក​សម្លាប់​ខ្លួន​​​នៅ​ក្នុង​ផ្ទះ​ថៅកែ​ក្រពើ



សៀមរាប ​៖ ​បុរស​​​ ​​ជា​កម្មករ​ថែទាំ​ក្រពើ​ឲ្យ​គេ​​ម្នាក់ ​បាន​សម្រេច​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​​ ​ដោយសារ​តែ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​រឿង​ផឹក​​ស៊ី​មិនសូវ​ធ្វើ​ការងារ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្ទះ​ថៅកែ ក្រពើ ឈ្មោះ ហាក់​សេង ​ស្ថិត​ក្នុង​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

លោក​វរសេនីយ៍ត្រី ខោល ស៊ុន​ភារ​ម្យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​៖​មាន​ករណី​​​ចង.ក​សម្លាប់​ខ្លួន​ឯង​មួយ​បាន​កើត​ឡើង ​ដោយ​ជនរងគ្រោះ​មានឈ្មោះ ឌៀប គ្រេ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ​កម្មករ​យាម​អាង​ក្រពើ​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ។

លោក​បន្ត​ថា ​៖ ​មូលហេតុ​ ដែល​បណ្ដាល​ឲ្យ​បុរស​នោះ​គិត​ខ្លី​ ដោយសារ​គាត់​ត្រូវ​ប្រពន្ធ​ស្ដីបន្ទោស​រឿង​ផឹក​​ស៊ី​មិន​ធ្វើការ។ លោក​បន្ត​ថា ​៖ ​ឆ្លង​តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ចម្រុះ ​និង​គ្រូពេទ្យ​អយ្យការ​បាន​បង្ហាញ​ថា ជនរងគ្រោះ​ពិតជា​បាន​ចង​.​ក សម្លាប់​ខ្លួនឯង​ទៅ​នឹង​ធ្នឹម​ផ្ទះ​នៃ​រោង​ចាំ​ក្រពើ។

បន្ទាប់ពី​បាន​ធ្វើ​កោសល្យវិច័យ​រួចរាល់​សមត្ថកិច្ច​បាន​ប្រគល់​​​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕