អ៊ឹម ជីវ៉ា ស្ងាត់ៗ​ក្លាយ​ជា​ថៅកែ​ផ្ទះសំណាក់​នៅ​ខេត្ត​សៀមរាប

អ៊ឹម ជីវ៉ា ស្ងាត់ៗ​ក្លាយ​ជា​ថៅកែ​ផ្ទះសំណាក់​នៅ​ខេត្ត​សៀមរាប



ភ្នំពេញ ៖ ដូច​បំណង​ប្រាថ្នា ​ដែល​ធ្លាប់​រំពឹង​ទុក​ស្រមៃ​ចង់​បើក​ផ្ទះសំណាក់ ​នៅ​ទី​រមណីយដ្ឋាន​ខេត្ត​សៀមរាប​អង្គរ​ តារា​សម្ដែង​ប្រុស​រូប​សង្ហា​ លោក អ៊ឹម ជីវ៉ា ពេលនេះ ​ត្រូវ​បាន​សម្រេច​តាម​ការ​ចង់​បាន​របស់​ខ្លួន​ហើយ ​ខណៈ​ថ្មីៗ​នេះ​ លោក​បាន​ចំណាយ​ដើមទុន​រាប់​ម៉ឺន​ដុល្លារ ​ដើម្បី​បើ​ផ្ទះសំណាក់​ទទួល​ភ្ញៀវ​ទេសចរ​​មួយ​កន្លែង​ក្នុង​ទឹកដី​ខេត្ត​សៀមរាប។

អ៊ឹម ជីវ៉ា ស្ងាត់ៗ​ក្លាយ​ជា​ថៅកែ​ផ្ទះសំណាក់​នៅ​ខេត្ត​សៀមរាប

ភ្ជាប់​មក​ជា​មួយ​រូបភាព​ជាច្រើន​សន្លឹក​ បង្ហាញ​ពី​ការរៀបចំ​តុប​តែង​គ្រឿង​លំអ​មាន​គ្រែ ពូក ខ្នើយ និង​សម្ភារៈ​ខាងក្នុង​បន្ទប់​ផ្ទះសំណាក់​ផ្សេងៗ​ទៀត ​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​បញ្ជាក់​ថា នេះ​ជំហាន​ដំបូង​នៅ​លើ​ទឹកដី​នៃ ខេត្ត​សៀមរាប សូម​ជួយ​គាំទ្រ​ផង​ណា ​ចាប់ផ្ដើម​ដំណើរការ​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ​២០១៦​ខាងមុខនេះ​តទៅ។ សង្ឃឹមថា​ ខ្ញុំ និង ប្អូនស្រី​នឹង​ទទួលជោគជ័យ​លើ​អាជីវកម្ម​មួយ​នេះ​។

អ៊ឹម ជីវ៉ា ស្ងាត់ៗ​ក្លាយ​ជា​ថៅកែ​ផ្ទះសំណាក់​នៅ​ខេត្ត​សៀមរាប

លោក អ៊ឹម ជីវ៉ា ដែល​ត្រូវ​បាន​ទស្សនិកជន​ទូទៅ​ស្គាល់​ច្រើន​ តាមរយៈ​ការ​សម្តែង​ និង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សិល្ប​ករ​ចាស់ៗ​ មាន​ជំងឺ​បាត់បង់​សមត្ថភាព​ បាន​បន្ថែម​ថា​ ទោះបីយ៉ាង​ណា​ខ្ញុំ​ត្រូវតែ​តស៊ូ ចាប់ផ្ដើម​ពី​ចំណុច​ទីមួយ​នេះ ​តទៅ ​ព្រោះ​ជា​ក្តី​ស្រមៃ​របស់ខ្ញុំ​តាំងពី​តូច ខ្ញុំ​សូម​អរគុណ​បងប្អូន មិត្តភក្តិ​មួយ​ចំនួន​ ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ ​និង​នៅក្បែរ​ខ្ញុំ​មិន​ថា​ កាលៈ​ទេសៈ​ណា​ឡើយ​ និង​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​ខ្ញុំបាទ។

អ៊ឹម ជីវ៉ា ស្ងាត់ៗ​ក្លាយ​ជា​ថៅកែ​ផ្ទះសំណាក់​នៅ​ខេត្ត​សៀមរាប

បន្ថែម​ពីលើ​នេះ​តារា​សម្ដែង​សម្ដី​ផ្អែម​លោក អ៊ឹម ជីវ៉ា បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦​ថា សម្រាប់​ដើមទុន​ដែល​លោក​ត្រូវ​ចំណាយ​លើ​ការ​បើក​ផ្ទះសំណាក់​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប​អង្គរ ​គឺ​មាន​ប្រមាណ​ខ្ទង់​៦​ឬ​៧​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​លុយ​នេះ​បាន​មក​ពី​ការ​ចូល​ហ៊ុន​គ្នា​ជាមួយ​ប្អូនស្រី​បង្កើត​របស់​លោក​ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ទីនោះ​ស្រាប់។

អ៊ឹម ជីវ៉ា ស្ងាត់ៗ​ក្លាយ​ជា​ថៅកែ​ផ្ទះសំណាក់​នៅ​ខេត្ត​សៀមរាប

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា ផ្ទះសំណាក់​ដែល​ខ្ញុំ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី​០៣ ខែមិថុនា ខាងមុខនេះ​ ជា​ប្រភេទ​ផ្ទះ​វិឡារ ដែល​មាន​ចំនួន​១៣​បន្ទប់​ ហើយ​បំពាក់​សុទ្ធសឹងតែ​ម៉ាស៊ីនត្រជាក់​ទាំងអស់​។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​សម្រេច​ជ្រើស​បើក​ផ្ទះសំណាក់ ​នៅ​ខេត្ត​សៀមរាប​គឺ​ដោយ​សារ​ការ​ស្រឡាញ់​មាន​ចំណូលចិត្ត​តាំង​ពីក្មេង​មក​ម្ល៉េះ ​ពោល​គឺ​ចូលចិត្ត​តំបន់​ទេសចរណ៍​។

អ៊ឹម ជីវ៉ា ស្ងាត់ៗ​ក្លាយ​ជា​ថៅកែ​ផ្ទះសំណាក់​នៅ​ខេត្ត​សៀមរាប

តារា​សម្ដែង​លោក អ៊ឹម ជីវ៉ា បាន​បន្ថែម​ថា ក្រោយពី​ដំណើរ​ការ​បើក​ហើយ​នោះ​ លោក​ទុក​ភារកិច្ច​នេះ​ឲ្យ​ប្អូនស្រី​ជា​អ្នក​នៅ​មើល​ការខុសត្រូវ​គ្រប់គ្រង។ ចំណែក​លោក​ក៏​នឹង​ឡើង​ទៅ​មើល​ម្ដងម្កាល​ផង​ដែរ​បន្ទាប់ពី​មាន​ពេលទំនេរ​ពី​ការងារ​៕