ភិន សុដាលីស ត្រៀម​​ដាក់​​​ឈ្មោះ​​​កូន​​​ថា «katherina» ខណៈ​​កំពុង​​សំងំ​​ពពោះ​​ម្នាក់​ឯងគួរឲ្យ​សង្វេគ គ្មាន​​ប្ដី​​ហេង​​ស៊យ​​នៅ​​ក្បែរ​

(ភ្នំពេញ)៖ ខណៈដែលកូនក្នុងផ្ទៃ ទើបតែមានអាយុបានរយៈពេល៦ខែ តារាសម្តែងស្រី អភ័ព្វស្នេហ៍ ភិន សុដាលីស បានត្រៀមដាក់ឈ្មោះ ឲ្យកូនរួចជាស្រេច គឺមានឈ្មោះថា «katherina» ប៉ុន្តែយ៉ាងណាមិញ នាងមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស ឬស្រីនោះឡើ់យ​។ អ្វីដែលគួរឲ្យសង្វេគនោះ គឺអំឡុងនាងមានផ្ទៃពោះ គួរណាស់តែមានស្វាមីនៅក្បែរ ជួយថ្នាក់ថ្នម ដើម្បីផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្ត ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស បែរជាគ្មានស្វាមីនៅក្បែរ ដែលធ្វើឲ្យនាងសំងំពពោះតែម្នាក់ឯង ហើយពេលលកូនកើតមក ក៏មិនបានទទួលការថ្នាក់ថ្នម​ ពីឪពុកនោះដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង​ ភិន សុដាលីស ថ្មីៗនេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាពរបស់នាងពពោះកូនក្នុងផ្ទៃ​បញ្ជាក់ដោយខ្លីថា «Oh ohh Baby 26 weeks Baby katherina » ដែលមានន័យជាភាសាខ្មែរ​ថា «កូនមានផ្ទៃមានអាយុ ២៦ សប្តាហ៍ហើយ កូននឹងត្រូវដាក់ឈ្មោះថា katherina !»។

ក្រោយពីមានការបង្ហោះបែបនេះ ពីសំណាក់តារាស្រី ភិន សុដាលីស គេសង្កេតឃើញ​ថា មាន ទស្សនិកជនជាច្រើន បានសម្ដែងការណិតអាសូរដល់​នាង ខណៈកូនមិនទាន់បានឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែត្រូវកំពា្រឪពុកតាំងពីចាប់កំណើតយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានលើកឡើង​ថា ត្រូវតាំងចិត្តឲ្យរឹងមាំឡើង​ស៊ូៗដល់ថ្ងៃមួយ ដែលយើងធ្វើបាន យើងនឹងហួសចិត្តស្មានមិនដល់ថា យើងអាចធ្វើវាបានដោយជោគជ័យ ស៊ូៗអ្នកម្ដាយគ្រប់រូប ដើម្បីកូនយើង អត់ប្រុសមិនប្រាកដថា យើងស្លាប់ ឬធ្វើមិនកើតនោះទេ។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរឿងរ៉ាវដ៏រសើប អំពីដំណឹងលែងលះគ្នា រវាងតារាសម្តែងស្រី​នាង ភិន សុដាលីស ជាមួយស្វាមីគ្មានខាន់ស្លា ហើយត្រូវបានទស្សនិកជន ដាក់ងារ​ថា «ជាប្តីហេងស៊​យ»​ ​លោក ប៉ែន ចំរ៉ុង រហូតឡើងដោះស្រាយគ្នា នៅតុលាការមកនោះ មកទល់ពេលនេះ ពុំទាន់​មាន​ប្រភព​ណាមួយ ដឹងច្បាស់ពីមូលហេតុ ពិតនៃដំណើររឿង ដែលនាំឲ្យមានការបែកបាក់ របស់ប្តី-ប្រពន្ធពួកគេ ទាំងពីរនាក់នេះឡើយទេ។ ចំណែកឯការឡើងទៅកាន់ស្ថានប័នតុលាការ ក៏មិនទាន់ដឹងថា ពួកគេដាច់ស្រឡះគ្នាហើយឬនៅ ខណៈ​ដែលតុលាការ​ព្យាយាម​សម្រុះសម្រួល ប៉ុន្តែភាគីលោក ចំរ៉ុង ប្រាប់ថា មិនអាចបកក្រោយ​បានឡើយ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងកូនក្នុងផ្ទៃ របស់តារាសម្តែង ភិន​សុដាលីស នេះ គួររំលឹកផងដែរថា កាលពីខែឧសភា កន្លងទៅ ភិន សុដាលីស ថាទារកក្នុងផ្ទៃ ពិតជាកាត់រកនាង ខ្លាំងណាស់។

ខណៈកំពុងតែមានរឿងរ៉ាវ ប្តឹងសុំលែងលះគ្នា ជាមួយនឹង ស្វាមីមានអេតាស៊ីវិល លោក ប៉ែន ចំរ៉ុង កាលពីពេលថ្មីៗនេះ អ្នកនាង ភិន សុដាលីស បានបង្ហោះសារ និងរូបថត មួយសន្លឹក រំលឹកពីទារក នៅក្នុងផ្ទៃរបស់ខ្លួន ដោយបានទាក់ទាញ ចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើនផងដែរ។

កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុក របស់អ្នកនាង ភិន សុដាលីស បានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីការឆ្លុះអេកូ ទារកនៅក្នុងផ្ទៃរបស់ខ្លួន និងនិយាយថាកូននៅក្នុងផ្ទៃ ពិតជាកាត់រកនាងខ្លាំងណាស់។

«គ្រាន់តែចាប់យករូបភាពភ្លាម គឺកូននេះដាក់ម្រាម២ ស្វាគមន៍ម៉ែវាតែម្តង កាត់រកម៉ែវាណាស់ រូបនេះតាំងពីគាត់ បាន៣ខែកន្លះ ក្នុងពោះម៉េស»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload