​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

ខេត្តកំពង់ចាម ៖ ផ្ទះ​​មួយ​កន្លែង​​សាងសង់​​តាំងពី​សម័យ​សង្គមរាស្ត្រ​និយម ដោយ​បច្ចុប្បន្ន​មាន​​​សភាព​ចាស់​ទ្រុឌទ្រោម​​ទៅ​ហើយ​​ស្ថិត​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ ស្រាប់តែ​​​​បាក់​បេតុង​១​ផ្ទាំង​​ពី​​ជាន់​ទី​១​ធ្លាក់​មក​​ដី បណ្តាល​ឱ្យ​សង្កត់​ម្ចាស់ផ្ទះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ (​បាក់ដៃ​ឆ្វេង​២​កំណាត់​) ហើយ​ត្រូវ​ក្រុម​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្រូខ្មែរ​ក្នុងស្រុក​ក្រូចឆ្មារ ។

ប្រភព​ពី​ស្ត្រី​​ម្នាក់​ឈ្មោះ​មាង​ មុំ អាយុ​៦០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ ​អ្នក​រង​គ្រោះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច បងថ្លៃ​ប្រុស​ឈ្មោះគង់ ចាន់​ថន ហៅ​គា អាយុ​៦០​ឆ្នាំ បាន​មក​ឈរលេង​​នៅ​យ៉​មុខ​ផ្ទះ​ខាង​មុខ ។ លុះ​ក្រោយមក ក៏​ដើរ​ចូល​ទៅ​ខាងក្នុង​ផ្ទះ​វិញ មិន​ទាន់​ដល់​ក្នុងផ្ទះ​ផង ស្រាប់តែ​បាក់​បេតុង​១​ផ្ទាំង​សង្កត់​លើ​បងថ្លៃ​លាន់​ក្ឌាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ពេល​នោះ រូប​គាត់​ឮ​បងថ្លៃ​បាន​ស្រែក​ជួយ​ផង​ៗ ភ្លាម​ៗ​នោះ គាត់​បាន​ប្រញាប់​ហៅ​គ្នីគ្នា​នៅ​ជិតខាង​ជួយ​សង្គ្រោះ ។ តែ​​ពេល​នោះ ទ្វារផ្ទះ​ បាន​ជាប់​សោទៀត ​មិន​អាច​ចូល​ទៅ​បាន ទើប​ហៅ​ជាង​ធ្វើ​សោ​ឱ្យមក​អារ​ច្រវាក់​ចេញ ទើប​អាច​នាំ​គាត់​ទៅ​សង្គ្រោះ​បាន​ទាន់​ពេល​នៅ​ឯ​គ្លីនិក​ឯកជន​១១៥ ដោយ​រង​របួសធ្ងន់​បាក់ដៃ​ឆ្វេង​២​កំណាត់ ។ ដោយសារ​ក្រុម​គ្រួសារ មាន​ជំនឿ​លើ​គ្រូខ្មែរ​នោះ ក៏​បាន​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទន្ទឹមនឹងនេះផងដែរ  ផ្ទះ​​មួយកន្លែងហើយ​ក៏ជាផ្ទះទី៤​ដែរ​ ដែលរងគ្រោះដោយ​​​​ជួប​ដោយផ្ទះ​​មាន​​​ទំហំ​​៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើពីឈើប្រក់​ស័ង្កសី តែ​មិន​បណ្តាល​ឱ្យមនុស្ស​រង​គ្រោះថ្នាក់​នោះទេ ។

ហេតុការណ៍រន្ធត់​នេះ កើតឡើង​កាលពីវេលាម៉ោង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៣០ មិថុនា ២០១៦ ស្ថិតនៅ​ខាងលិច​ស្ពាន​ជ្រោយ​ចង្វា ក្នុងភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វា ។ ម្ចាស់ផ្ទះ​ទី៤បាក់ស្រុត​នេះ មាន​ឈ្មោះ​ទេព វណ្ណា អាយុ​៥០​ឆ្នាំ ភេទស្រី ជាបុគ្គ​លិក​សម្អាត​ក្នុង​ទូរទស្សន៍ CTN ដោយមានម្តាយចាស់ និងកូនៗកំពុងសម្រាន្ត​នៅ​​ក្នុងផ្ទះខាងលើ​នោះ​ ។ បើតាម​ស្ត្រីចំណាស់​ជាម្តាយម្ចាស់ផ្ទះឱ្យ​ដឹងថា រូបគាត់​ហាក់​ដូចជាដឹងខ្លួន​មុន​ ដោយបាន​នាំចៅៗ​​ទៅ​ដេក​នៅ​ខាងមុខផ្ទះ ។ លុះ​នៅ​វេលា​កើត​ហេតុ ស្រាប់តែ​ផ្ទះ​​បាន​ស្រុត​បាក់​​មែន បង្កឱ្យមាន​ការភ្ញាក់​ផ្អើលទាំងយប់តែម្តង ។

គួរបញ្ជាក់ថា កន្លងមក​​ចាប់​តាំងពីថ្ងៃទី២៦ មិថុនា មាន​ផ្ទះ​បាក់ស្រុត​ចុះ​ជាបន្តបន្ទាប់​ ដែលគិតទាំងលើកនេះ​ គឺអស់​ចំនួន​៤ខ្នង​ហើយ ដែល​​​ក្នុង​តំបន់​នោះ​ នឹងត្រូវប្រឈម​បាក់ស្រុត​ចំនួន​២៧​ខ្នង ។ បើតាមប្រភព​ពី​​លោកស្រី ជា សំអ៊ុន ជាមេ​ភូមិឱ្យ​​ដឹងថា ការ​បាក់​​ស្រុត​ផ្ទះ​នេះ គឺ​មាន​មូ​លហេតុរបស់វា សង្ស័យ​ដោយ​សារ​​​​​ក្រុម​ហ៊ុន OCIC បាន​​បូម​ខ្សាច់ ទើបធ្វើឱ្យ​ជ្រាបចូល​ក្នុង​តំបន់​នោះ ទើប​​ធ្វើឱ្យ​​កើត​រឿង​​រ៉ាវបែបនេះ ។​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​

​ដូចរញ្ជួយដី! បាក់​ទាំង​ផ្ទាំង​សង្កត់​​មនុស្ស​