Apple ត្រូវ​ចិន​ប្ដឹង​​ទៀត​ហើយ​

​​​​គណៈ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​ចោទ​ប្ដឹង​ក្រុមហ៊ុន​ Apple ​ដោយ​​អះអាង​ថា​ Apple បាន​​រំលោភបំពាន​សិទ្ធ​ផ្សាយ​តាម​អនឡាញ​នូវ​ភាពយន្ត​​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ “Xuebo Dixiao” ។

 

Apple ត្រូវ​ចិន​ប្ដឹង​​ទៀត​ហើយ​

​​​​​​​​គណៈ​គ្រប់គ្រង​​បញ្ជាក់​ថា​ Apple បាន​រំលោភបំពាន​ដោយ​អនុញ្ញាត​ឲ្យ​​ទស្សនិកជន​ទស្សនា​​ភាពយន្ត​ “Xuebo Dixiao” នៅ​លើ​​កម្មវិធី​ឈ្មោះ​ “Youku HD” ដែល​ទាញ​យក​បាន​តាម​រយៈ​ App Store របស់​ Apple។ មិន​មែន​មាន​តែ​ Apple ទេ​ដែល​ត្រូវ​បាន​ប្ដឹង​ គឺ​រួម​ទាំង Youku ​ប្រព័ន្ធ​ទស្សនា​វីដេអូ​តាម​អនឡាញ​របស់​ចិន​ថែម​ទៀត​ផង។

 

​តាម​សេចក្ដី​ថ្លែង​ការ​របស់​សាលាក្ដី​ក្រុង​ប៉េកាំង​​ឲ្យ​ដឹង​ថា​ គណៈគ្រប់គ្រង​បាន​​ទាមទារ​ឲ្យ​​ក្រុមហ៊ុន​ជាប់​ចោទ​ទាំង​ពីរ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ភាពយន្ត​ភ្លាមៗ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​ត្រូវ​បង់​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​ ៧៥០០ ដុល្លារ​ថែម​ទៀត​ផង។ លើស​ពី​នេះ​ត្រូវ​បង់​ថ្លៃ​ ៣០០០ ដុល្លារ​​​លើ​កម្រៃ​សេវា​ផ្នែក​ច្បាប់​ផង​ដែរ៕

 

​​​​​​​បញ្ជាក់​ថា​រឿង​ក្ដី​ខាង​លើ​នៅ​មិន​ទាន់​សម្រេច​សាលក្រម​ ដោយ​គេ​គ្រោង​​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត៕​

 

ចុច​អាន៖ HP ឈ្នះ​ក្ដី​ ៣​ ពាន់​លាន​ដុល្លារ​ពី​ Oracle

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ phys​