ជំងឺគ្រុនឈាម​កំពុង​វាយប្រហារ​មនុស្ស​ចាស់-​ក្មេង​​កាន់​តែ​ច្រើន​

ខេត្ត​មណ្ឌលគិរី ៖ អត្រា​នៃ​ចំនួន​អ្នកជំងឺ​គ្រុនឈាម​ កំពុង​ផ្ទុះ​ច្រើន​ករណី ខណៈ​ក្មេង​​ចាស់​​ជា​ច្រើន​មក​ពី​ក្រុង​-ស្រុក​ស្ទើរ​ទូ​ទាំង​
ខេត្ត​មណ្ឌលគិរី​ កំពុង​បញ្ជូន​មក​កាន់​ពេទ្យ​បង្អែក​ខេត្ត​​កាន់តែ​ច្រើន​ឡើង​ៗ ​។ រីឯ​ការ​ថមថយ ​ហាក់ដូចជា​​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ។

ជំងឺ​គ្រុនឈាម​​ កំពុង​បន្ត​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ​ស្ទើរ​ប្រកាស​​អាសន្ន​នៅ​មណ្ឌលគិរី​ ខណៈ​​មាន​​មនុស្ស​​ក្មេង​​ចាស់​ជា​ច្រើន​នាក់​ ត្រូវ​បាន​​បញ្ជូន​មក​សំរាក​ព្យាបាល​​នៅ​ពេទ្យ​បង្អែក​ខេត្ត ​និង​តាម​ពេទ្យ​ឯកជន​នានា ​ក្នុង​តំបន់​នេះ ​ស្ទើរ​រក​កន្លែង​​សំរាក​គ្មាន​ ដែល​ករណី​មួយ​នេះ​ កំពុង​មានការ​ព្រួយបា​រម្ភ​ខ្លាំង​បំផុត​ ។

លោក​សៀ សុខ​មៀង​ ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​ឱ្យ​​ដឹង ​​កាលពី​​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ២០១៦ នេះ​ថា ​ជំងឺគ្រុនឈាម​ ពិតជា​បាន​​និង​កំពុង​កើត​មាន​​មក​លើ​មនុស្ស​ក្មេង​ ចាស់​ ប្រុស​ ស្រី​​ ស្ទើរ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត​ ពិត​ប្រាក​ដ​​មែន ។ ​ព្រោះ​អគា​ព្យាបាល​ស្ទើរតែ​រ​ក​កន្លែង​សម្រាក​​មិន​បាន ។ ជំងឺគ្រុនឈាម​ឆ្នាំ​នេះ ​វា​ហាក់ដូច​ជា​មានការ​ផ្ទុះឡើង​យ៉ាងច្រើន​ករណី​​មែនទែន ខុស​គ្នា​ពី​បណ្តា​​ឆ្នាំ​
មុន​ៗ​ ។

ជំងឺគ្រុនឈាម​នេះ​ មាន​ចំនួន​តិចតួច​បំផុត តែ​ទោះបី​ជំងឺ​នេះ​ កំពុង​ផ្ទុះ​ឡើង​ច្រើន​ករណី​យ៉ាងណា​ក៏​ដោយ ​ប៉ុន្តែ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស ​គឺ​ពុំ​ទាន់​មាន​​ទេ ព្រោះ​មាន​ស្លាប់​ក្មេង​​ប្រុស​ម្នាក់​អាយុ​០៥​ឆ្នាំ​ នៅ​ស្រុក​ពេ​ជ្រា​ដា តែ​​អត្រាថមថយ​ចុះ ​ហាក់បី​នៅ​មាន​កំរិត​​តិច​នៅឡើយ​ ។

លោក​ប្រធាន​ពេទ្យ​បង្អែក​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​បញ្ហា​ដែល​​មាន​បញ្ហា​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​ច្រើន ​វា​អាច​កើតឡើង​ដោយសារ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ និង​មក​ពី​ការ​ចម្លង​មក​ពី​សត្វ​មូស​​ម្យ៉ាង​​ខាំ ។ លោក​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​បង្កើន​ការ​យល់​ដឹង​ឱ្យ​​បាន​ខ្ពស់​បំផុត​ អំពី​វិធី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​ទាំងនេះ ដូច​ជា​​ត្រូវធ្វើ​អនាម័យ​ខ្លួន កាប់​ឆ្ការព្រៃ​ជុំវិញ​ផ្ទះស​ម្បែង លុប​ថ្លុក របស់របរ​​ដែល​ដក់​ទឹក ​ដែល​ជា​ជំរក​សត្វ​មូស​​បង្កពង​កូន​​ឱ្យ​​បាន​ស្អាត ​។ ​