រុស្ស៊ី​ចោទ​អាមេរិក អាមេរិក​ចោទ​រុស្ស៊ី​ លើ​ករណី​វាយ​មន្ត្រី​ទូត​អាមេរិក​នៅ​រដ្ឋធានី Moscow

ពាក់ព័ន្ធនឹងការចោទប្រកាន់គ្នាទៅវិញទៅមក លើករណីសន្តិសុខរុស្ស៊ីប្រចាំនៅស្ថានទូតអាមេរិក ឯទីក្រុង Moscow វាយតប់លើមន្ត្រីទូតអាមេរិក ត្រូវបានរុស្ស៊ីបកស្រាយថា ការចុះផ្សាយដូចនោះ របស់សារព័ត៌មាន Washington Post គឺជាការក្លែងបន្លំការពិតទាំងស្រុង ដោយក្រសួងការបរទេសរុស្ស៊ីបកស្រាយថា តាមពិតគឺភ្នាក់ងារសម្ងាត់ CIA អាមេរិកទេ ដែលវាយមកលើមន្ត្រីសន្តិសុខរុស្ស៊ីប្រចាំនៅស្ថានទូត ។
“ក្រសួងការបរទេសអាមេរិក និងភ្នាក់ងារសន្តិសុខ បានប្រើប្រាស់កាសែត Washington Post ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការវាយប្រហារដល់មន្ត្រីទូតអាមេរិកនៅរុស្ស៊ី” នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova ។
លោកស្រីបានបន្តថា ព័ត៌មានដែលបានចុះផ្សាយនោះ គឺជាការប្រឌិតឡើងទាំងស្រុង “ជាក់ស្ដែងគឺមន្ត្រីសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែលយាមនៅក្រៅស្ថានទូតទេ ដែលត្រូវគេវាយប្រហារ បន្ទាប់ពីព្យាយាមឃាត់បុរសម្នាក់ មិនឲ្យចូលទៅក្នុងស្ថានទូត”
“នៅយប់ថ្ងៃទី៦ ខែមិថុនា មានតាក់ស៊ីមួយបើកមកដល់មុខស្ថានទូតអាមេរិកក្នុងរដ្ឋធានី Moscow ដោយមានបុរសម្នាក់ចុះពីតាក់ស៊ី ហើយរត់សំដៅចូលស្ថានទូតតែម្ដង តែត្រូវប៉ូលិសនៅយាមមុខស្ថានទូត ស្ទាក់សួររកអត្តសញ្ញាណប័ណ្ណ ព្រោះឃើញគួរឲ្យសង្ស័យ ក្រោយមកបុរសម្នាក់នោះក៏អុកសន្តិសុខមួយកែង ហើយច្រានចេញ រួចក៏រត់ចូលស្ថានទូតតែម្ដង” នេះបើយោងតាមអ្នកស្រី Zakharova ។
ជាមួយនឹងការថ្លែងដូចនេះដែរ លោកស្រីអ្នកនាំពាក្យក៏បានបញ្ជាក់ដែរថា ការវាយប្រហារមកលើមន្ត្រីសន្តិសុខរុស្ស៊ីនេះ ត្រូវបានគេថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ហើយត្រូវគេបញ្ជូនទៅឲ្យខាងស្ថានទូតតាំងពីយូរណាស់មកហើយ ។ ក្រោយមកអត្តសញ្ញាណរបស់បុរសដែលវាយសន្តិសុខនោះ ត្រូវបានខាងរុស្ស៊ីទម្លាយឲ្យដឹងថា គេជាភ្នាក់ងារសម្ងាត់ CIA ដែលធ្វើការបង្កប់ខ្លួនក្នុងប្រទេសរុស្ស៊ី ដោយគេត្រូវត្រលប់មកស្ថានទូតវិញ បន្ទាប់ពីបញ្ចប់បេសកកម្មនៅយប់នោះ ។

ជុំវិញបញ្ហានេះ ភាគីអាមេរិកបានអះអាងខុសគ្នា ដោយកាសែត Washington Post បានផ្សាយថា គឺមន្ត្រីសន្តិសុខ (FSB) ដែលនៅក្រៅស្ថានទូតទេ ជាអ្នកវាយមកលើមន្ត្រីទូតអាមេរិក ដោយគេមានសាក្សីឃើញផ្ទាល់ភ្នែក៤នាក់ នៅនឹងកន្លែងកើតហេតុ ៕

រុស្ស៊ី​ចោទ​អាមេរិក អាមេរិក​ចោទ​រុស្ស៊ី​ លើ​ករណី​វាយ​មន្ត្រី​ទូត​អាមេរិក​នៅ​រដ្ឋធានី Moscow

ប្រភព៖ kqube

  • រុស្ស៊ី​ចោទ​អាមេរិក អាមេរិក​ចោទ​រុស្ស៊ី​ លើ​ករណី​វាយ​មន្ត្រី​ទូត​អាមេរិក​នៅ​រដ្ឋធានី Moscow已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: