មិន​នឹក​ស្មាន​ គ្រាន់​តែ​ត្រូវ​ឆ្មា​ខាំ​មេដៃ បណ្ដាល​ឲ្យ​ស្លាប់​ដែរ

កាលពីពេលថ្មីៗនេះ បុរសវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែឆ្លងមេរោគ ក្រោយត្រូវសត្វឆ្មាចិញ្ចឹមរបស់គាត់ខាំ។

មិន​នឹក​ស្មាន​ គ្រាន់​តែ​ត្រូវ​ឆ្មា​ខាំ​មេដៃ បណ្ដាល​ឲ្យ​ស្លាប់​ដែរ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសចំណាស់វ័យ ៦៨ឆ្នាំរូបនេះ ដំបូងឡើយបានទៅមន្ទីរពេទ្យ Toronto General Hospital ស្ថិតក្នុងទីក្រុង Toronto ខេត្ត Ontario ប្រទេសកាណាដា កាលពីរដូវរងាមុន ដោយសារតែមានសភាព ឈឺពោះ ខ្សោយ ញាក់ និងស្រកទម្ងន់ អស់ជិត១០គីឡូក្រាម។ រោគសញ្ញាបែបនេះ បានចង្អុលបង្ហាញថា ជាការឆ្លងមេរោគឈាម ខណៈការធ្វើតេស្តកន្លងមក បានបង្ហាញឲ្យដឹងថា សរសៃឈាមរបស់គាត់ បានរីកធំជាងមុន ទំហំ៤អ៊ីញ។ ក្រោយមក អ្នកជំងឺរូបនេះ បានឆ្លងកាត់ការវះកាត់ ដើម្បីផ្លាស់ប្ដូរផ្នែកនៃសរសៃឈាមរបស់គាត់ ជាមួយនឹង បំពង់សរសៃឈាមសិប្បនិមិត្តវិញ។

មិន​នឹក​ស្មាន​ គ្រាន់​តែ​ត្រូវ​ឆ្មា​ខាំ​មេដៃ បណ្ដាល​ឲ្យ​ស្លាប់​ដែរ

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យនៅតែមិនដឹង ពីមូលហេតុដែលបណ្ដាលឲ្យ បុរសចំណាស់ខាងលើ មានសភាពបែបនេះ ដូច្នេះក្រោយពេលវះកាត់រួច ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបុរសខាងលើ ត្រលប់ទៅផ្ទះវិញធម្មតា។ តែជាអកុសល រយៈពេល២សប្តាហ៍ក្រោយមក បុរសចំណាស់រូបនេះក៏បានស្លាប់។

យ៉ាងណាមិញ មូលហេតុនៃការស្លាប់របស់គាត់ ក៏ត្រូវបានគេរកឃើញ គឺបណ្ដាលមកពីស្នាមខាំនៅលើមេដៃ ដែលបង្កឡើងដោយសត្វឆ្មាចិញ្ចឹមរបស់គាត់។ ជាមួយគ្នានេះដែរ ការធ្វើតេស្តទៅលើសរសៃឈាម ក្រោយពេលគាត់ស្លាប់ បានបង្ហាញឲ្យដឹងថា គាត់បានឆ្លងមេរោគ Pasteurella ខណៈមេរោគមួយនេះ ជាទូទៅឆ្លងតាមរយៈការខាំរបស់សត្វឆ្មា។
បើតាមសម្ដីប្រពន្ធរបស់គាត់ បានប្រាប់ក្រុមគ្រូពេទ្យថា គាត់ត្រូវបានសត្វឆ្មាចិញ្ចឹមខាំ មុនពេលគាត់ស្លាប់មួយខែ ប៉ុន្តែបុគ្គលិកពេទ្យមិនបានអើពើ នឹងរឿងនេះឡើយ។

លោកវេជ្ជបណ្ឌិត Dr. Dennis Cho បានប្រាប់ឲ្យដឹងថា អ្នកជំងឺដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ក្រោយពេលត្រូវសត្វឆ្មាខាំ លុះត្រាតែអ្នកជំងឺ មានប្រព័ន្ធភាពស៊ាំខ្សោយ និងពិសាគ្រឿងស្រវឹងច្រើន៕

ប្រែសម្រួល៖ sabay (សេងឡុង)
ប្រភព៖ Dailymail

  • មិន​នឹក​ស្មាន​ គ្រាន់​តែ​ត្រូវ​ឆ្មា​ខាំ​មេដៃ បណ្ដាល​ឲ្យ​ស្លាប់​ដែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: