ការ​ព្យា​បាល​​ជំងឺបាក់ស្បាត​​បង្ហាញ​សញ្ញាជោ​គ​ជ័យ​នៅ​​កម្ពុជា

ការព្យាបាលថ្មីមួយដែលរៀបចំឡើងដើម្បីធ្វើឱ្យអ្នកកើតជំងឺបាក់ស្បាត (PTSD) មានស្មារតីនឹងនឡើងវិញ បានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ ហើយអាចប្រើប្រាស់បានដើម្បី ព្យាបាលប្រមាណ ១ ភាគ ៤ នៃប្រជាជនកម្ពុជា ដែលមានជំងឺផ្លូវចិត្តនេះ នេះបើយោងតាមការសិក្សាថ្មីមួយ។ ការសាកល្បងព្រាវៗទៅលើអ្នកជំងឺបាក់ស្បាតចំនួន ៨៤ នាក់ក្នុងរាជធានីភ្នំពេញ ដែលលទ្ធផលរបស់ពួកគេត្រូវបានចុះផ្សាយក្នុងព្រឹត្តិបត្រ “វិកលចរិតវិទ្យាពិភពលោក” (World Psychiatry) កាលពីខែមុន បានស្ទង់មើលថាតើគម្រោងព្យាបាលមួយដែលត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់កម្ពុជា អាចកាត់បន្ថយរោគសញ្ញាជំងឺនេះបានឬក៏អត់ក្នុងរយៈពេលព្យាបាល៥វគ្គ។ យោងតាមអ្នកនិពន្ធអត្ថបទសិក្សាស្រាវជ្រាវ គ្រីស្ទៀន ស្តេណឺត (Christiane Steinert) ជាអ្នកស្រាវជ្រាវនៅ “គ្លីនិកដើម្បីឱសថផ្លូវចិត្ត និងការព្យាបាលជំងឺផ្លូវចិត្ត” (Clinic for Psychosomatic Medicine and Psychotherapy) នៃសាកលវិទ្យាល័យហ្គីសសេន (Giessen University) ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា អ្នកជំងឺដែលទទួលបានការព្យាបាលមានឈ្មោះថា  Rotate (ឆ្លាស់វេន) នេះ “កាត់បន្ថយបានយ៉ាងច្រើននូវរោគសញ្ញានៃជំងឺបាក់ស្បាត” បើប្រៀបធៀបនឹងសមាជិកនៃក្រុមត្រួតពិនិត្យ។ ការសិក្សានេះបានរកឃើញថា ប្រសិនបើមនុស្ស១០០នាក់ទទួលការព្យាបាលថ្មីនេះ មាន៧៥នាក់ក្នុងចំណោមនោះទទួលបានលទ្ធផលវិជ្ជមានជាងការព្យាបាលធម្មតា ជាលទ្ធផលជំរុញលើកទឹកចិត្តសម្រាប់អ្នកស្រាវជ្រាវ។ វេជ្ជបណ្ឌិត គ្រីស្ទៀន […]

The post ការ​ព្យា​បាល​​ជំងឺបាក់ស្បាត​​បង្ហាញ​សញ្ញាជោ​គ​ជ័យ​នៅ​​កម្ពុជា appeared first on The Cambodia Daily.