ផ្ដន្ទាទោស​ជាងក្រឡឹង​ម្នាក់​ដាក់​ពន្ធនាគារ​១៣​ឆ្នាំ​ ករណី​សម្លាប់​និស្សិត​ស្រី

ផ្ដន្ទាទោស​ជាងក្រឡឹង​ម្នាក់​ដាក់​ពន្ធនាគារ​១៣​ឆ្នាំ​ ករណី​សម្លាប់​និស្សិត​ស្រី



ភ្នំពេញ ​៖​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​​ព្រឹក​ថ្ងៃ​ទី​០១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​​បុរស​ម្នាក់​ ជា​ជាង​ក្រឡឹង​ដាក់​ពន្ធនាគារ​ កំណត់ ​១៣​ឆ្នាំ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ចំនួន​៣០​លាន​រៀល​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​និស្សិត​ស្រី​ឆ្នាំ​ទី​៣​ម្នាក់។

ជនជាប់ចោទ​ឈ្មោះ ហាក់ វុទ្ធី អាយុ អាយុ​៣០​ឆ្នាំ។ តុលាការ​បាន​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍ បើ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​​សម្រេច​របស់​តុលាការ។

គួរ​បញ្ជាក់​ថា ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦​​កន្លង​ទៅ​នេះ​ បានធ្វើការ​ជំនុំជម្រះ និង​កាត់ទោស​ជា​សាធារណៈ ទៅលើ​យុវជន​ជាប់ចោទ​ម្នាក់​ដែល​មាន​មុខរបរ ជា​មេជាង​ក្រឡឹង​ឡាន ដោយ​ជាប់​ទាក់ទង​នឹង​ករណី​អារ.ក សម្លាប់​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣​ម្នាក់ នៅ​វិទ្យាស្ថាន ខ្មែរ​ជំនាន់​ថ្មី នៅក្នុង​បន្ទប់ទឹក ស្ថិតនៅក្នុង​ក្រុមទី​១៨ ភូមិ​៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក កាល​ចុងខែ​មេសា ឆ្នាំ​២០១៥។

លោក លី លី​ប​ម៉េង ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា ជនជាប់ចោទ​រូបនេះ មានឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ ជា​មេជាង​ក្រឡឹង រស់នៅ​ក្រុមទី​១៨ ភូមិ​៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​ឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន ត្រូវបាន​តំណាង​អយ្យការ បានសម្រេច​ចោទប្រកាន់​ពីបទ​”​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ របស់​ព្រះរាជាណាចក្រ​កម្ពុជា និង ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​កោះហៅ​មក​សួរនាំ និង​សង្ស័យ​មានការ​ទាក់ទង​នឹង​ករណី​ឃាតកម្ម ដោយ​អា​រក​សម្លាប់​ទៅលើ​ជនរងគ្រោះ ដែលជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣ នៅ​វិទ្យាស្ថាន ខ្មែរ​ជំនាន់​ថ្មី កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥

លោក អ៊ែ​ល វណ្ណៈ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ ឈ្មោះ ណុប ប៊ុនធឿន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣ នៅ​វិទ្យាស្ថាន “​ខ្មែរ​ជំនាន់​ថ្មី​” បាន​ថ្លែងថា នៅក្នុង​រឿងក្តី​នេះ កូនក្តី​របស់លោក ដែល​ត្រូវជា​ឪពុក​របស់​ជនរងគ្រោះ បាន​សំណូមពរ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​ផ្ដន្ទាទោស​ជាប់ចោទ​ឲ្យ​បាន​ធ្ងន់​តាមច្បាប់ និង​ទាមទារ​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៣០០​លាន​រៀល។

ទាក់ទង​នឹង​ការចោទប្រកាន់​ខាងលើនេះ ជនជាប់ចោទ​ឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន បាន​ឆ្លើយ​ប្រកែក​ថា ខ្លួន​មិនបាន​សម្លាប់​ជនរងគ្រោះ​នោះទេ ដោយ​ជនរងគ្រោះ​បានធ្វើ​អត្តឃាត​ដោយ​អា​រក សម្លាប់​ខ្លួនឯង នៅក្នុង​បន្ទប់ទឹក សង្ស័យ​ញៀន​ថ្នាំ (​បែក​ថ្នាំ)។

ជនជាប់ចោទ ឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន បាន​សំណូមពរ​ឲ្យ​តុលាការ​សម្រេច លើក​ការចោទប្រកាន់ និង​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ៕

ផ្ដន្ទាទោស​ជាងក្រឡឹង​ម្នាក់​ដាក់​ពន្ធនាគារ​១៣​ឆ្នាំ​ ករណី​សម្លាប់​និស្សិត​ស្រី