ពិសេសសម្រាប់ស្រ្តីមេផ្ទះ! វិធីសាស្ត្រដាំបាយ ឱ្យឆ្ងាញ់ជាងមុនទ្វេដង

ជាធម្មតាអ្នកតែងតែដាំបាយជារៀងរាល់ថ្ងៃ វាជារឿងងាយស្រួលខ្លាំងណាស់មិនថាស្រ្តីឬបុរសទេគឺអាចធ្វើបានគ្រប់ៗគ្នា។ សម្រាប់នៅពេលដែលអ្នកចម្អិនបាយគ្រាន់តែបានយកអង្ករមកលាងទឹកចេញឱ្យស្អាត បន្ទាប់មកបានដាក់ចូលទៅក្នុងឆ្នាំងដាំបាយ និងដោតវាខ្សែភ្លើងជាការស្រេច។ ប៉ុន្តែអត់ទេ! អ្នកមានដឹងថាការដាំបាយនេះក៏មានវិធីសាស្រ្តរបស់វាដែរ ដោយអ្នកគ្រាន់តែបន្ថែមលើរបៀបធម្មតាដែលតែងតែធ្វើវា។

តើអ្នកចង់ឱ្យបានដែលដាក់ដាំជាប្រចាំថ្ងៃ មានរសជាតិចាប់ចិត្តសមាជិកក្នុងក្រុមគ្រួសារទ្វេរឡើងដែរទេ? ​ បើចង់យើងទៅមើលគន្លឹះសាមញ្ញៗមួយចំនួ នដែលនឹងធ្វើឱ្យអ្នកមានបាយមួយឆ្នាំង ដ៏ឆ្ងាញ់ជាងសព្វដង៖

១. ទិចនិកក្នុងការចម្អិន៖

ការលាងទឹកមុននឹងដាំបាយត្រូវយកអង្ករមកលាងសម្អាតទឹកបីដង បើលើសពីនេះ អាចធ្វើឱ្យអង្ករបាត់បង់សារធាតុចិញ្ចឹមរបស់វាបាន។  ត្រូវចងចាំបើចង់រក្សាក្លិនក្រអូប និងរសជាតិនៃអង្ករមិនត្រូវទឹកច្រើនជាងបីដងនោះទេ។

ការត្រាំទឹក បន្ទាប់ពីលាងរួចរាល់ហើយ ត្រូវយកអង្ករទៅត្រាំទុកនៅក្នុងទឹកត្រជាក់ ធម្មតារយៈពេលមួយម៉ោងដើម្បីឱ្យគ្រាប់អង្ករបានស្រូបយកជាតិទឹកគ្រប់គ្រាន់ ហើយពេលដែលអ្នកយកវាទៅដាំអង្ករនេះនឹងក្លាយទៅជាគ្រាប់បាយដែលមានទម្រង់ ស្រស់ស្អាតគួរឱ្យចង់ទទួលទាន។

បរិមាណទឹកនិងអង្ករពេលដែលអ្នកដាក់ដាំបាយត្រូវប្រាកដថា អង្ករ១ភាគត្រូវប្រើទឹក១.២ភាគ។ ត្រង់ចំណុចនេះអ្នកគួរប្រើម្រាមដៃ ដើម្បីវាស់ស្ទង់បរិមាណអង្ករនិងទឹកថាតើមានសភាព សមល្មមហើយឬនៅ?

ការបន្ថែមក្លិន ទោះបីជាអ្នកដាំបាយ ដោយប្រើអង្ករស្រូវចាស់ក៏ដោយ អ្នកក៏អាចធ្វើឱ្យវាមានក្លិនក្រអូបដូចអង្ករស្រូវថ្មីបានដែរ។ក្រោយពីបញ្ចប់តាមការរៀបរាប់ទាំងបីជំហានខាងលើនេះ​ ហើយសូមដាក់អំបិលបន្តិច ចូលទៅក្នុងឆ្នាំងបាយនោះនឹងធ្វើឱ្យបាយរបស់អ្នកបញ្ចេញក្លិនឈ្ងុយ និងមានរសជាតិឆ្ងាញ់ពិសារថែមទៀតផង។

១.វិធីសាស្រ្តជួយឱ្យបាយស.ធម្មតាឆ្ងាញ់ជានិច្ច៖

• សូមសាកល្បងបន្ថែមអំបិល ឬ ខ្លាញ់បន្តិចមុនពេលចម្អិននោះនឹងជួយផ្តល់រសជាតិឱ្យបាយ របស់លោកអ្នកកាន់តែឆ្ងាញ់។

• ឬក៏សាកល្បងដាក់ទឹកខ្មេះតិចតួចប្រហែលជា៣-៤តំណក់មុនពេលចម្អិននឹងជួយឱ្យ

បាយស.អ្នកស្រួយឆ្ងាញ់មើលទៅគួឱ្យចង់បរិភោគ។

• បើអ្នកចង់យកអង្ករចាស់ដែលនៅសល់មកចម្អិនជាថ្មី។ សូមកុំភ្លេចដាក់អំបិលបន្តិចផង ដើម្បីជួយបង្កើនរសជាតិឱ្យដូចជាអ្នកកំពុងតែទទួលទានអង្ករស្រូវថ្មីអញ្ចឹងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិសេសសម្រាប់ស្រ្តីមេផ្ទះ! វិធីសាស្ត្រដាំបាយ ឱ្យឆ្ងាញ់ជាងមុនទ្វេដង

ពិសេសសម្រាប់ស្រ្តីមេផ្ទះ! វិធីសាស្ត្រដាំបាយ ឱ្យឆ្ងាញ់ជាងមុនទ្វេដង

ពិសេសសម្រាប់ស្រ្តីមេផ្ទះ! វិធីសាស្ត្រដាំបាយ ឱ្យឆ្ងាញ់ជាងមុនទ្វេដង

  • ពិសេសសម្រាប់ស្រ្តីមេផ្ទះ! វិធីសាស្ត្រដាំបាយ ឱ្យឆ្ងាញ់ជាងមុនទ្វេដង已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:ចំនេះដឹង