តារាស្រីថៃល្បីៗ បង្អួតសាច់ដើមទ្រូងដាក់គ្នា នៅកណ្តាលពិធីទទួលពានរង្វាន់ កាលពីយប់មិញ

ថៃ៖ តារាថៃល្បីល្បាញជាច្រើនដួង បាននាំគ្នាសម្រុកចូលរួម កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំអស្ចារ្យមួយ SIAMDARA STAR AWARD ឆ្នាំ២០១៦ កាលពីយប់មិញ នៅឯមជ្ឈមណ្ឌល Crystal Design Center(CDC) ។

នៅក្នុងកម្មវិធីដ៏ធំនេះដែរ មានវត្តមានតារាស្រីជាច្រើននាក់ បានទៅបង្អួតសម្រស់ដាក់គ្នា ជាមួយនឹងម៉ូតរ៉ូបវែងអូសអន្លាយ ដោយបញ្ចេញគល់ភ្លៅ ដើមទ្រូង ដើម្បីទាក់ទាញក្រសែភ្នែកពីអ្នកគាំទ្ររាប់ម៉ឺននាក់។

ក្នុងនោះដែរ តារាស្រីថៃ ដែលបានចូលរួម មានដូចជា នាងPoolok Fonthip នាងApinya នាង Esther នាង Yaya នាងGybzy និងមានតារាស្រីជាច្រើនដួងទៀតផងដែរ៕

តោះមើលម៉ូតរ៉ូបស្អាត និងស៊ិចស៊ី របស់តារាស្រីថៃ កាលពីយប់មិញទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែកតារាសម្តែងជើងចាស់ម្នាក់ នាង Claire Danes បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញម៉ូតរ៉ូបដ៏ស្រស់ស្អាត ដូចរឿងព្រះនាង Cinderella ដែលលេចចេញនូវពន្លឺនាពេលរាត្រីទៀតផង។

ពិតជាស្រស់ស្អាតបំផុត ចំពោះរ៉ូបពណ៌សមួយឈុតគ្រងដោយ នាង Claire Danes ក្នុងកម្មវិធីកម្រាលព្រំក្រហម ដែលធ្វើអ្នកអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ សរសើរមិនដាច់ពីមាត់។

បើយោងតាម ប្រភពសារព័តមានក្នុងស្រុក បានឲ្យដឹងថា កម្មវីធីកម្រាលព្រំក្រហមនេះ រៀបចំឡើងនៅឯ Met Gala ក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក ដែលមានការចូលរួមពីសំណាក់ តារាប្រុសស្រីស្អាតៗជាច្រើនដួង មិនថាជាតារាសម្តែង ឬតារាចម្រៀង ស្លៀកពាក់នូវសម្លៀកបំពាក់ស្អាតប្លែកៗ បង្អួតសម្រស់គ្នាលើ ដើរលើកម្រាលព្រំក្រហមយ៉ាងហឹកហាក់។ ដោយឡែកប្រធានបទដែលចង់បង្ហាញ នៅក្នុងរាត្រី កម្មវិធីកម្រាលព្រំក្រហមនោះដែរ គឺគេចង់ផ្តោតសំខាន់ទៅលើ ម៉ូតសម្លៀកបំពាក់ និងសម័យកាលនៃបច្ចេកវិទ្យា ឬ “Fashion in an Age of Technology” ។

យ៉ាងណាមិញ សម្រាប់តារាសម្តែងជើងចាស់ នាង Claire Danes បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង លើរូបនាង ជាមួយនឹងរ៉ូបបញ្ចេញពន្លឺនាពេលរាត្រី យ៉ាងស្រស់ស្អាត ដូចក្នុងរឿងព្រេង រឿងព្រះនាង Cinderella មិនថាតែអ្នកគាំទ្រ សូម្បីតែសិល្បករដូចគ្នា ក៏ស្រលាញ់ពេញចិត្តទៅលើរូបនាង រហូតដល់អ្នកគាំទ្រក្នុងបណ្តាញសង្គមមួយចំនួន បានធ្វើការបង្ហោះចែកចាយរូបភាព វីដេអូ រួមនិងពាក្យសរសើរថា « ខ្ញុំពិតជា ឈ្លក់វង្វេងយ៉ាងខ្លាំង ហើយប្រហែលជាអាចសុបិន្តឃើញរ៉ូបនោះផងមិនដឹងក្នុងយប់នេះ» ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload