គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ៣ខួប លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែកគ្នាលេង

(ពោធិ៍សាត់)៖ ក្មេងម្នាក់លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែក គ្នាលេងក្រោមផ្ទះ ភ្លេចគិតកូន នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចប្រឡាយ ស្ថិតក្នុងភូមិម៉ាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធិ អធិការនគរបាល ក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងព្រឹកនេះថា ក្មេងរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ឡេង សៀវ អាយុ៣ខួប ឪពុកឈ្មោះ ឡាញ់ ចាន់ឡា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ឈន ប្រឹម អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

លោកអធិការ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយក្មេងរងគ្រោះ បាននាំកូនទៅលេងផ្ទះអ្នកភូមិ ជាមួយគ្នាលុះទៅដល់ក៏បាន អង្គុយជជែកគ្នាលេងនៅក្រោមផ្ទះ ហើយក្មេងរងគ្រោះក៏បានរត់លេងនៅក្បែរៗនោះដែរ ស្រាប់តែមួយសន្ទុះក្រោយមករកមើលកូន មិនឃើញ ក៏ដើររកកូនក៏ប្រទះឃើញអណ្តែត នៅក្នុងប្រឡាយទឹក នាំគ្នាផ្អើតឆោឡោចុះស្រង់ជួយសង្គ្រោះ។

លោកអធិការបន្ថែមថា ដោយម្តាយក្មេងរងគ្រោះមិនអស់ចិត្ត ក៏បញ្ជូនកូនរបស់ខ្លួនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ តែជាអកុសល ពេទ្យបានបញ្ជាក់ថា ក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើត ហេតុសពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឲ្យលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ ចូលរួមរំលែកទុក្ខដល់គ្រួសារសពនិងបានផ្តល់ នូវអង្ករ៤០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ២យួរ ថវិកា១០ម៉ឺនរៀល សម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

​កន្លែង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា​៣៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់

ក្មេង​រង​គ្រោះ​ឈ្មោះ ភា ធា​រ៉ូ ភេទ​ប្រុស អាយុ​១១​ឆ្មាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​តា​នៃ ម្តាយ​ឈ្មោះ រី ឈុ​ន​ហៀ​ង អាយុ​២៩​ឆ្នាំ មុខរបរ​មេផ្ទះ ចំណែក​ឪពុក​ក្មេង​រង​គ្រោះ (​ស្លាប់​) ទីលំនៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្មេង​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ម៉ោង​៤​និង​២០​នាទី​រសៀល បាន​បាត់​ពី​ផ្ទះ បន្ទាប់​ពី​ក្មេង​នេះ​បាន​សុំ​លុយ​ជីដូន​ចំនួន​២.០០០​រួច ហើយ​បាន​ជិះ​កង់​ទៅ​បាត់​រហូត​ដល់​ម៉ោង​៧​យប់​។ ម្តាយ​មិនឃើញ​មក​ផ្ទះ​វិញ ក៏​មានការ​ឆោឡោ ហើយ​បាន​រាយការណ៍​ទៅ អ​.​ហ ៤០១ ដើម្បី​តាម​ស្វែងរក ។ នៅ​វេលា​ម៉ោង​០​និង​១៦​នាទី​យប់ ដោយ​មានការ​សហការ​ល្អ​ពី​ក្រុម​គ្រួសារ កម្លាំង អ​.​ហ និង​ក្រុម​គ្រួ​សារបាន​ដើរ​ប្រទះ​ឃើញ​កង់ និង​សម្លៀក​បំពាក់​នៅ​ចម្ងាយ​ពីរ​ណ្តៅ​ដី​នោះ​ប្រហែល​២០​ម៉ែត្រ ហើយ​សន្និដ្ឋាន​ដឹង ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​រណ្តៅ​ដី​នោះ ដែល​មាន​ជម្រៅ​ប្រមាណ​ជា​១,៧០​ម៉ែត្រ ក៏​ប្រទះ​ឃើញ តែ​ក្មេង​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ៣ខួប លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែកគ្នាលេង

គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ៣ខួប លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែកគ្នាលេង

គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ៣ខួប លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែកគ្នាលេង

គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ៣ខួប លង់ទឹកប្រឡាយស្លាប់ ខណៈម្តាយកំពុងជជែកគ្នាលេង