កំហឹងមួយប្រាវ! ទាញ​កាំបិត​ចូល​កាប់​​​​​​ដល់ក្នុងផ្ទះ

ខេត្តកណ្តាល ៖ សេចក្តី​រាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​​ដោយ​ចេតនា​មួយ​​កើតឡើង​ កាលពី​វេលា​ម៉ោង​០៩ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ ស្ថិត​នៅ​ក្រោមផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ​ខេត្តកណ្តាល ដោយ​ត្រូវជន​ដៃដល់​ យក​កាំបិតមក​​កាប់​​ជន​រង​គ្រោះ​​ដល់ក្នុងផ្ទះ ហើយរងរបួស​​ធ្ងន់​រហូតស្លាប់​ ​ដោយ​​​ទំនាស់​ពាក្យ​​សម្តី​​គ្នា ។ ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​សួ​ស កែវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ​រ៉ុ​ង រឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ ឌុ​ប​មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា បាន​គេច​ខ្លួន​បាត់ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះនិង​ដៃដល់​ គឺ​មានផ្ទះ​ជាប់​របង​គ្នា ហើយ​តែងតែ​ទំនាស់​​ពាក្យ​សម្តី​​គ្នា​ជា​ប្រចាំ ។ លុះ​​ដល់​ថ្ងៃ​កើតហេតុ ជន​សង្ស័យ​បា​ន​​ផឹកស្រា​​ស្រវឹង ហើយ​ស្រែក​ជេរ​ជន​រង​គ្រោះ ទើប​កើត​ទៅ​ជា​រឿង​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​នោះ​ជន​សង្ស័យ​ បាន​ទៅ​យក​កាំបិត​ផ្គាក់​ចូល​មក​កាប់​ជន​រង​គ្រោះ​ដល់​ក្រោមផ្ទះ​២​កាំបិត​, ចំ​លើ​ជង្គង់​ខាងឆ្វេង​១​កាំបិត និង​ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ​១​កាំបិត​ទៀត បណ្តាល​ឱ្យ​របួស​សន្លប់​ក្នុង​ថ្លុកឈាម​ ហើយ​ជនសង្ស័យ​​​រត់គេច​ខ្លួនបាត់​​ ។ ក្រោយ​កើតហេតុ ជន​រង​គ្រោះ ​ត្រូវ​​​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​​ស្លាប់​តែ​ម្តង ។ បច្ចុប្បន្ន សង្ស័យ​ត្រូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

គួរឲ្យដឹងថា បុរស​ពីរ​នាក់​បងប្អូន​ធម៌​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​ឃោរឃៅ​បណ្តាល​ឲ្យ​បុរស​ជា​ប្អូន​រង​របួស​ក្បាល​ចំនួន​ពីរ​កាំបិត​ផុង​លលាដ៍ ១​កាំបិត​ចំ​ស្មា ១​កាំបិត​ចំ​កួយដៃ និង​មួយ​កាំបិត​ចំ​ឆ្អឹងជំនី​ប្រកាច់​សន្លប់​នៅ​ក្នុង​ទឹក​ព្រែក​តា​ស្អាង មូលហេតុ​ឈ្លោះ​ដណ្តើម​កន្លែង​ចង​មុង​។ ការ​បើក​ឆាកប្រយុទ្ធ​កាប់​ប្រហារ​គ្នា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​កំពង់ទូក​ព្រែក​តា​ស្អាង​ស្ថិត​នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយ​ជ្រំ​។

ចុចអានបន្ត៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំហឹងមួយប្រាវ! ទាញ​កាំបិត​ចូល​កាប់​​​​​​ដល់ក្នុងផ្ទះ

កំហឹងមួយប្រាវ! ទាញ​កាំបិត​ចូល​កាប់​​​​​​ដល់ក្នុងផ្ទះ

កំហឹងមួយប្រាវ! ទាញ​កាំបិត​ចូល​កាប់​​​​​​ដល់ក្នុងផ្ទះ

កំហឹងមួយប្រាវ! ទាញ​កាំបិត​ចូល​កាប់​​​​​​ដល់ក្នុងផ្ទះ

កំហឹងមួយប្រាវ! ទាញ​កាំបិត​ចូល​កាប់​​​​​​ដល់ក្នុងផ្ទះ