ស្ថាន​ភាព អា​លីហ្សា គឺ«​មួយ​ចាន​ទឹក មួយ​ចាន​គោក »

6 Videos


ព្រោះតែសម្រេចបំណងប្រាថ្នា អាលីហ្សា សុខចិត្តបោះបង់តំណែងតួឯកស្រីដែលខ្លួនស្រឡាញ់នោះចោល ។ ពេលនេះ អាលីហ្សា កំពុងខ្វាយខ្វល់នៅក្នុងចិត្តជាខ្លាំង ព្រោះរងចាំមើលថា តើការសម្រេចចិត្តរបស់នាងត្រូវ ឬ ខុស ។ អាលីហ្សា បានព្រលយពាក្យថា «មួយចានទឹក មួយចានគោក » ។

P9

ស្ថាន​ភាព អា​លីហ្សា  គឺ«​មួយ​ចាន​ទឹក មួយ​ចាន​គោក »
ស្ថាន​ភាព អា​លីហ្សា  គឺ«​មួយ​ចាន​ទឹក មួយ​ចាន​គោក »

អាលីហ្សា កំពុងរងចាំអ៊ុតមើលលទ្ធផលដែលនាងសម្រេចចិត្ត មិនដឹងថា ការសម្រេចចិត្តរបស់នាងត្រូវ ឬ ខុសនោះទេ ប៉ុន្តែនាងមានសង្ឃឹមយ៉ាងមុតមាំថា នាងនឹងបានចេញទៅសម្តែងនៅក្រៅប្រទេស ដូចអ្វីដែលនាងបានគ្រោងទុក ។ អាលីហ្សា ធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសជាច្រើនលើកមកហើយ មានដូចជា អាមេរិក បារាំង អូស្ត្រាលី ជាដើម ។ ដោយឡែកលើកនេះ គឺនាងត្រូវចេញទៅប្រទេសកាណាដា ជាប្រទេសមួយដែលនាងប៉ងប្រាថ្នាជាយូរឆ្នាំមកហើយ ។

ស្ថាន​ភាព អា​លីហ្សា  គឺ«​មួយ​ចាន​ទឹក មួយ​ចាន​គោក »

អាលីហ្សា សុខចិត្តបោះបង់តំណែងជាតួឯកស្រីចោល ព្រោះតែចង់សម្រេចបំណងប្រាថ្នាចេញទៅប្រទេស កាណាដា ។ អាលីហ្សា នៅពុំទាន់ដឹងច្បាស់ថា នាងអាចនឹងបានចេញទៅកាណា ដូចអ្វីដែលបានគ្រោងទុកឬយ៉ាងណានោះទេ នាងត្រូវរងចាំមួយសប្តាហ៍ទៀត ទើបដឹងពីលទ្ធផលនេះ ។ ទោះបីជាលទ្ធផលយ៉ាងណា អាលីហ្សា មិនមានអារម្មណ៍សោកស្តាយនោះទេ ព្រោះមួយចានទឹក មួយចានគោក អ្វីដែលនឹងកើតឡើងគង់តែកើត បើសំណាងមាននៅតែរត់មករកយើងដដែល ។

ស្ថាន​ភាព អា​លីហ្សា  គឺ«​មួយ​ចាន​ទឹក មួយ​ចាន​គោក »

គួរបញ្ជាក់ផងដែរថា អាលីហ្សា ត្រូវថតរឿង «ហង្សបាក់ស្លាប » ឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ក្នុងតំណែងជាតួឯកស្រី ដោយសាររឿងនេះត្រូវចំណាយពេលថតរហូតដល់ទៅបួនខែ ទើប អាលីហ្សា សម្រេចចិត្តបោះបង់តំណែងតួឯកនេះចោល ៕

                                                                                      អាលីណា

ស្ថាន​ភាព អា​លីហ្សា  គឺ«​មួយ​ចាន​ទឹក មួយ​ចាន​គោក »

ស្ថាន​ភាព អា​លីហ្សា  គឺ«​មួយ​ចាន​ទឹក មួយ​ចាន​គោក »