សម្ងំ​ជក់​គ្រឿងញៀន ក្រសោប​បាន​ទាំង​សំបុក

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ជាប់ចោទ​ពី​បទ ជួញដូរ រក្សា​ទុក ដឹក​ជញ្ជូន​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ឲ្យ​ដឹង​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ​រួម​មាន ១-​ឈ្មោះ ម៉ៅ សុខ​គា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ២-​ឈ្មោះ ធី សុភា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៣-​ឈ្មោះ ហេង វ​ត្តី ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង ៤-​ឈ្មោះ ខឹង ខេ​ង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​កំពុង​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ជួល​នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ៕