លោក​ត្រាំ​បង្កើន​ការ​ឆ្កឹះ​ឆ្កៀល​ខាង​សេដ្ឋកិច្ច​ប្រឆាំ​ង​នឹង​ចិន និង​សកល​ភាវូប​នីយ​កម្ម​

ក្រុងម៉ូណេសសុនៈ លោកដូណាល់ ត្រាំបានបញ្ចេញកំហឹង ប្រឆាំងនឹងសកលភាវូបនីយកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាច្រើនពីថ្ងៃអង្គារ និងបានជំរុញឲ្យអាមេរិកប្រកាសឯករាជ្យសេដ្ឋកិច្ចម្តងទៀត។

នៅឯអគររោងចក្រលោហៈមួយនៅខាងត្បូងក្រុង Pittsburgh អ្នកដែលត្រូវតែងតាំងនៅក្នុងបក្សសាធារណរដ្ឋតាមការប៉ាន់ស្មាន មិនបានងាកចេញពីជំនឿសាសនានៃទីផ្សារសេរី ខណៈលោកអំពាវនាវឲ្យអាមេរិកដកខ្លួនចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅ Nafta ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាណាដានិងម៊ិកស៊ិក។

លោកត្រាំបាននិយាយទៅដល់អ្នកជិតខាងរបស់អាមេរិកថា៖ «ពួកគេសាំទៅនឹងការមានមធ្យោបាយផ្ទាល់ខ្លួនរបស់ពួកគេទៅហើយ មិនមែនជាមួយត្រាំ ដែលពួកគេមានមធ្យោបាយផ្ទាល់ខ្លួននោះទេ។

លោកក៏បានសន្យាចាត់វិធានការជាច្រើនដែលក្រុមសេដ្ឋវិទូ ជឿថា នឹងចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយចិននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក និងចាត់ទុកចិនជាអ្នកគ្រប់គ្រងរូបិយវត្ថុមួយ។

លោកបាននិយាយថា៖«យើងមានសង្រ្គាមពាណិជ្ជកម្មមួយ និងបានបរាជ័យយ៉ាងធ្ងន់ធ្ងរ»។

លោកត្រាំបញ្ជាក់ថា គោលការណ៍នយោបាយរបស់លោក អាចនាំឲ្យមានការស្តារការផលិតនៅអាមេរិកទាំងមូល។

លោកបាននិយាយថា ការបាត់បង់ការងារឧស្សាហកម្ម មិនមែនជាគ្រោះមហន្តរាយធម្មជាតិទេ វាគឺជាមហន្តរាយត្រូវបានបង្កើតឡើងដោយអ្នកនយោបាយ និងលោកបានបន្ថែមថា វាគឺជាការផលិតរបស់វណ្ណៈដឹកនាំមួយ ដែលគោរពសកលនិយមជុំវិញអាមេរិកនិយម ក្រុមអ្នកនយោបាយរបស់យើង បានដកមធ្យោបាយនៃការប្រកបរបរចិញ្ចឹមជីវិតនិងការគាំទ្ររបស់ពួកគេ ចេញពីប្រជាជន។

លោកត្រាំ បាននិយាយថា៖ «ក្រុមអ្នកនយោបាយរបស់យើងបានបន្តគោលនយោបាយសកលភាវូបនីយកម្មមួយ ដោយនាំឲ្យផ្លាស់ប្តូរការងារ ទ្រព្យសម្បត្តិនិងរោងចក្ររបស់យើងទៅកាន់ម៊ិកស៊ិក និងនៅបរទេស»។

«សកលភាវូបនីយកម្មនោះ បានធ្វើឲ្យវរជនហិរញ្ញត្ថុ ដែលបានផ្តល់អំណោយយ៉ាងច្រើនដល់ក្រុមអ្នកនយោបាយ ប៉ុន្តែមិនបានផ្តល់អ្វីដល់អ្នកធ្វើការរាប់លានក្រៅពីភាពក្រីក្រនិងឈឺក្បាលទេ»។

ផ្ទុយទៅវិញ លោកដូណាល់ ត្រាំ បាននិយាយថា លោកនឹងនាំមកនូវរាប់លានការងារ។

លោកបានបញ្ជាក់បន្ថែមថា នេះគ្រាន់តែជាអ្វីមួយដែលលោកអាចផ្តល់ឲ្យ និង ព្រមានថា បណ្តាប្រទេសក្រៅនានានឹងកេងយកប្រយោជន៍ពីអាមេរិកម្តងទៀតក្រោយពីលោកចាកចេញពីតំណែង៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍