មន្ត្រី​កាំកុងត្រូល​ស្រុក​ស្ទោង រកឃើញ​សិប្បកម្ម​ធ្វើ​គុយទាវ​មួយកន្លែង​ប្រើ​សារធាតុ​គីមី​

6 Videos


កន្លងទៅសារធាតុគីមីនៅក្នុងចំណីអាហារ ត្រូវបានប្រជាពលរដ្ឋទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមួយរយៈចុងក្រោយនេះ អាជ្ញាធរមានសមតកិច្ចក៏បានយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសទាំងនេះជាបន្តបន្ទាប់ហើយដែរ ។

P9

មន្ត្រី​កាំកុងត្រូល​ស្រុក​ស្ទោង រកឃើញ​សិប្បកម្ម​ធ្វើ​គុយទាវ​មួយកន្លែង​ប្រើ​សារធាតុ​គីមី​
មន្ត្រី​កាំកុងត្រូល​ស្រុក​ស្ទោង រកឃើញ​សិប្បកម្ម​ធ្វើ​គុយទាវ​មួយកន្លែង​ប្រើ​សារធាតុ​គីមី​

ដោយឡែកកាលពីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៦ នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ធំ បានដឹកនាំមន្ត្រីកាំកុងត្រូល និង មន្ទីរពាណិជ្ជាកម្មចុះបិទសិប្បកម្មធ្វើគុយទាវមួយកន្លែងដែលមានសារធាតុគីមីនៅក្នុងផ្សារស្ទោង ដោយរកឃើញមានសារធាតុគីមីហាមឃាត់ ។

មន្ត្រី​កាំកុងត្រូល​ស្រុក​ស្ទោង រកឃើញ​សិប្បកម្ម​ធ្វើ​គុយទាវ​មួយកន្លែង​ប្រើ​សារធាតុ​គីមី​

មន្ត្រីកាំកុងត្រូលខេត្តកំពង់ធំបានឲ្យដឹងថា ការត្រួតពិនិត្យរកឃើញសិប្បកម្មផលិតសសៃគុយទាវបោះដុំមានផ្ទុកដោយសាជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទាំងស្រុកស្ទោងអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ នេះ លោក សាយ ណូរ៉ា បានដឹកនាំកម្លាំងចំរុះចុះមកដល់ផ្ទះធ្វើសិប្បកម្មផលិតគុយទាវបោះដុំ ដោយផ្ទាល់តែម្តង ។ គុយទាវបន្ទះដែលមិនទាន់ហាន់ចេញជាសសៃល្អិតៗនោះ មានធាតុផ្សំដោយសារធាតុគីមីច្រើនបំផុត រហូតដល់ទៅចំនួន ៧៩ គីឡូក្រាម និង ម្សៅសារធាតុ BORAX ចំនួន ៤០ គីឡូក្រាមផងដែរ ។

មន្ត្រី​កាំកុងត្រូល​ស្រុក​ស្ទោង រកឃើញ​សិប្បកម្ម​ធ្វើ​គុយទាវ​មួយកន្លែង​ប្រើ​សារធាតុ​គីមី​

ក្រោយពីការត្រួតពិនិត្យ កម្លាំងមន្ត្រីជំនាញបានដកហូតយកទៅបំផ្លាញចោលដើម្បីកុំឲ្យធ្វើអាជីវកម្មចូលទីផ្សារបន្តទៀត ។ ទីតាំងសិប្បកម្មផលិតសសៃគុយទាវនេះមានម្ចាស់ឈ្មោះ ពុំ ម៉ង់ ត្រូវបិទផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្នតែម្តង ៕

                                                                                                       សុថាត់