ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់

ក្រសួង​អប់រំ យុវជន​ និង​កីឡា ​បាន​ប្រកាស​​ប្រឡង​ជ្រើសរើស​ និង​បណ្ដុះបណ្ដាល​គរុ​និស្សិត​កម្រិត​ឧត្ដម​ចំនួន ៨៨០​នាក់​ តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ “បរិញ្ញា+១” ជំនាន់​ទី២២ សម្រាប់​ឆ្នាំ​២០១៦ នេះ។ ​

 

ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់

– លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស

បេក្ខជន​ទាំង​ពីរ​ត្រូវ​មាន៖
១. ជា​និស្សិត​សុទ្ធសាធ ដែល​ពុំ​ទាន់​មាន​ការងារ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជការ
២. ជា​បុគ្គលិក​ក្រប​ខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​តាំងស៊ប់​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជការ​រួច​ហើយ​
៣. មាន​សញ្ជាតិ​ខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់លាស់​
៤. មាន​សុខភាព​ល្អ​
៥. មាន​សញ្ញាប័ត្រ​ចាប់​ពី​បរិញ្ញាបត្រ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​សមមូល​ឡើង​ទៅ
៦. អាយុ​មិន​លើស​ពី​៣០ឆ្នាំ សម្រាប់​និស្សិត និង​អាយុ​ក្រោម​៥៩​ឆ្នាំ សម្រាប់​បុគ្គលិក​អប់រំ​ គិត​ដល់​ថ្ងៃ​ទី០៥ ខែ​តុលា ឆ្នាំ​២០១៦។

 

- សំណុំ​លិខិត​របស់​បេក្ខជន​រួមមាន​៖

១. ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង (១ ច្បាប់)
២. សញ្ញាប័ត្រ​បរិញ្ញាបត្រ​ឬ​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្ន ថតចម្លង បញ្ជាក់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ដែនដី (១ ច្បាប់)
៣. ប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត​ថ្មី​ ៤គុណ៦ (១ ច្បាប់)
៤. សលាកបត្រ​ឯកត្តជន​មាន​បិទ​រូបថត ៤គុណ៦ (២ ច្បាប់)
៥. វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ និង​កាយ​សម្បទា (បំពេញ​ក្រោយ​ប្រកាស​លទ្ធផល) (១ ច្បាប់)
៦. លិខិត​ធានា​របស់​ឪពុកម្ដាយ​ ឬ​អាណាព្យាបាល​សម្រាប់​បេក្ខជន​ជា​និស្សិត (១ ច្បាប់)
៧. កិច្ចសន្យា​ស្ម័គ្រចិត្ត​បម្រើ​វិស័យ​អប់រំ យុវជន និង​កីឡា​(យ៉ាង​តិច​១០​ឆ្នាំ) សម្រាប់​បេក្ខជន​ជា​និស្សិត​ (១ ច្បាប់)
៨. ប្រកាស​ស្ដី​ពី​ការ​តែង​តាំង​ស៊ប់​ក្នុង​ក្រប​ខណ្ឌ​សម្រាប់​បេក្ខជន​ជា​បុគ្គលិក​អប់រំ (១ ច្បាប់)
៩. វិញ្ញាបនបត្រ​រដ្ឋបាល​សម្រាប់​បេក្ខជន​ជា​បុគ្គលិក​អប់រំ បញ្ជាក់​ដោយ​ក្រសួង​ មន្ទីរ​ (១ ច្បាប់)
១០. រូបថត​ថ្មី​ថត​ពី​មុខ គ្មាន​ពាក់​មួក​ គ្មាន​ពាក់​វ៉ែនតា ទំហំ៤គុណ៦ (២ សន្លឹក)
១១. បង្កាន់​ដៃ​បង់​ប្រាក់​សុំ​សិទ្ធិ​ប្រឡង (២០០០៛) (១ ច្បាប់)

 

- ការ​ប្រឡង​ជ្រើសរើស​

១. កាលបរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ ចាប់​ពី​ថ្ងៃ​ប្រកាស​ផ្សាយ​ដំណឹង​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​រសៀល
២. សម័យ​ប្រឡង​៖ ថ្ងៃ​ទី​៥ ខែ​តុលា​ ឆ្នាំ​២០១៦
៣. វិញ្ញាសា​ប្រឡង៖ បេក្ខជន​ម្នាក់ៗ​ត្រូវ​ប្រឡង​ ២​វិញ្ញាសា​រួមមាន៖
ក. វិញ្ញាសា​ វប្បធម៌​ទូទៅ​
ខ. វិញ្ញាសា​ ឯកទេស
៤. ទីកន្លែង​ទទួល​ពាក្យ​៖ វិទ្យាស្ថាន​ជាតិ​អប់រំ
សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​អាន​សេចក្ដី​ប្រកាស​ដូច​ខាង​ក្រោម។
ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់
ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់
ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់
អត្ថបទ៖ នួន ចាន់លីហួត