Man City ​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ ផ្លូវ​ការ​ហើយ

ក្លឹប​ Manchester City ​បាន​ចុះ​កុងត្រា​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ Nolito ​មក​ពី​ក្លឹប​ Celta Vigo ​ផ្លូវ​ការ​ហើយ​​អម្បាញ់មិញ​នេះ​ ក្នុង​តម្លៃ​១៣,៨​លាន​ផោន​ (១៨,៣៤​លាន​ដុល្លារ)។

 

Man City ​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ ផ្លូវ​ការ​ហើយ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ Nolito

 

កីឡាករ​វ័យ​២៩​ឆ្នាំ ​​បាន​ចុះ​កិច្ចសន្យា​៤​ឆ្នាំ និង​ក្លាយ​ជា​កីឡាករ​ថ្មី​​ទី​៣ របស់​ក្រុម​ Man City រដូវ​ក្ដៅ​នេះ។ អ្នកចាត់ការ​ថ្មី​ Pep Guardiola ​បាន​ទិញ​យក​ខ្សែ​បម្រើ​ Ilkay Gundogan ពី​ក្លឹប​ Borussia Dortmund ​ក្នុង​តម្លៃ​២០​លាន​ផោន និង​ខ្សែ​បម្រើ​អូស្ត្រាលី ​Aaron Mooy ​ផង​ដែរ។

 

Man City ​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ ផ្លូវ​ការ​ហើយ

 

Nolito ​ចូល​លេង​ជម្រើស​ដំបូង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ទាំង​៤​ប្រកួត នៅ​ Euro 2016 មុន​ពេល​ពួកគេ​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម ក្រោយ​ចាញ់​អ៊ីតាលី ២-០។

 

“ខ្ញុំ​គិត​ថា Pep ជា​អ្នកចាត់ការ​​ម្នាក់ ល្អ​បំផុត​លើ​ពិភពលោក។ គាត់​ដឹង​ច្រើន​ពី​ការ​ប្រកួត ​ហើយ​គាត់​នឹង​ជួយ​ខ្ញុំ​ឲ្យ​អភិវឌ្ឍ​បន្ថែម​ទៀត ក្នុង​នាម​ជា​កីឡាករ​ម្នាក់។ ខ្ញុំ​ជឿ​ជាក់​ថា គាត់​នឹង​ទទួល​បាន​អ្វី​ដែល​ល្អ​បំផុត​ពី​រូប​ខ្ញុំ”។ Nolito ដែល​មាន​ឈ្មោះ​ពិត​ Manuel Agudo Duran ​បាន​លើក​ឡើង​៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc