ជិះម៉ូតូ​ចេញពី​ផ្លូវ​ដឿងហែម​ មិនប្រយ័ត្ន​ជ្រុល​បុកម៉ូតូ​មួយគ្រឿង​ទៀត​ បណ្ដាលឲ្យ​របួសធ្ងន់​

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណះដែលកំពុងជិះម៉ូតូ ត្រូវបុរសម្នាក់ទៀតជិះម៉ូតូមិនចាំម៉ាកចេញពីផ្លូវដឿងហែម បុកចំពាក់កណ្ដាលឲ្យដួល បោកទៅនឹងថ្នល់ ហើយក្រោយពីបង្កហេតុជនបង្កលើកម៉ូតូជិះរត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងមុខប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងសាឡាង តាមបណ្ដោយផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FF-9149 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូមិនចាំម៉ាកចេញពីផ្លូវដឿងហែម ជ្រុលមកបុកពេញទំហឹង បណ្ដាលឲ្យបុរសដែលជាម្ចាស់ម៉ូតូវ៉េវ ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ ក្រោយពីបង្កហេតុ ជនបង្កបានលើកម៉ូតូរបស់ខ្លួន ហើយជិះរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ ហៅរថយន្ដសង្គ្រោះបន្ទាន់ឲ្យ​ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ច​ មូលដ្ឋានបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល បឹងសាឡាង ដើម្បីរង់ចាំក្រុមគ្រួសារមកយកទៅវិញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​២​នាក់​ទៀត ក្នុង​នោះ​មាន​កុមារ​ម្នាក់ផង​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​កាលពី ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៨ និង​១១៩ ស្ថិត​ក្នុងភូមិ ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ ខណៈ​ដែល​រថយន្ត​ម៉ាក​ទូ​រី​ស បុក​ម៉ូតូ​បើកបរ​លើ​ថ្នល់ជាតិ ។

លោក ជាង សុវណ្ណ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក បរិបូរ​ណ៌​បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ កែវ គឿ​ន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លោក​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ជាមួយ​កូនប្រុស​ម្នាក់​ទៀត ដែល​ជា​អ្នក​បើក​ម៉ូតូ​ម៉ា​កវី​វ៉ា ពាក់​ស្លាក​លេខ ក​.8802 ក​.1 ដោយ​មាន​ដឹក​ក្មេង​ប្រុស​ម្នាក់​ទៀត ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាមបណ្តោយ ផ្លូវជាតិ​ពី​ខាងឆ្វេង​ដៃ ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ក៏​ត្រូវរថយន្ត​មួយ​គ្រឿង​ម៉ាក សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-8565 បើកបរ​ដោយ​បុរស​ឈ្មោះជុង ពៅ អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ចាម បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រីរង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​កូនប្រុស អ្នក​បើក​ម៉ូតូ និង​ចៅប្រុស​ម្នាក់​ទៀត អាយុ​៥​ឆ្នាំ បាន​រងរបួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិះម៉ូតូ​ចេញពី​ផ្លូវ​ដឿងហែម​ មិនប្រយ័ត្ន​ជ្រុល​បុកម៉ូតូ​មួយគ្រឿង​ទៀត​ បណ្ដាលឲ្យ​របួសធ្ងន់​

ជិះម៉ូតូ​ចេញពី​ផ្លូវ​ដឿងហែម​ មិនប្រយ័ត្ន​ជ្រុល​បុកម៉ូតូ​មួយគ្រឿង​ទៀត​ បណ្ដាលឲ្យ​របួសធ្ងន់​

ជិះម៉ូតូ​ចេញពី​ផ្លូវ​ដឿងហែម​ មិនប្រយ័ត្ន​ជ្រុល​បុកម៉ូតូ​មួយគ្រឿង​ទៀត​ បណ្ដាលឲ្យ​របួសធ្ងន់​

ជិះម៉ូតូ​ចេញពី​ផ្លូវ​ដឿងហែម​ មិនប្រយ័ត្ន​ជ្រុល​បុកម៉ូតូ​មួយគ្រឿង​ទៀត​ បណ្ដាលឲ្យ​របួសធ្ងន់​