សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…

6 Videos


តារាសម្តែងស្រីស្រស់ សូដា នីតា ថ្វីត្បិតតែមានវ័យរងជ្រេបន្តិចមែន ប៉ុន្តែរូបសម្រស់របស់នាងហាក់មិនមានអ្វីប្រែប្រួលសោះ នៅតែមានភាពស្រស់ស្អាតមិនចាញ់តារាសម្តែងស្រីវ័យក្មេងមួយចំនួននោះទេ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះនាងដូចជាមានការការខ្វាយខ្វល់ច្រើន គិតគូរដល់រឿងគូស្រករ ។

P9

សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…

មុននេះបន្តិចតារាសម្តែងស្រីរូបនេះ បានបង្ហោះរូបថតឃ្យូដៗប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុក ព្រមទាំងព្រលយពាក្យពេចន៍ក្នុងដួងចិត្តប៉ុន្មានឃ្លាប្រាប់ដល់ទស្សនិកជនអំពីការទន្ទឹងរង់ចាំបុរសជាម្ចាស់បេះដូងពិតប្រាកដរបស់ខ្លួន ដែលមិនទាន់ដឹងថានៅទីណាពិតប្រាកដនៅឡើយ ហើយមានរូបរាងសង្ហាប៉ុនណា គួរឱ្យនាងចាប់អារម្មណ៍យ៉ាងណានោះដែរ ? នាងបានព្រលយពាក្យពេចន៍យ៉ាងដូច្នេះថា «យូរណាស់មិនដឹងថានៅ(ឯ)ណាទេ កើតហើយ(ឬ)នៅណ៎! ម្ចាស់ស្នេហ៍ខ្ញុំ ?» ។

សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…

បើយោងតាមសារព័ត៌មានមួយចំនួនដែលធ្លាប់ចេញផ្សាយកន្លងមកបានឱ្យដឹងថា តារាសម្តែងស្រី សូដា នីតា ធ្លាប់ជួបការបរាជ័យនៅក្នុងជីវិតស្នេហាពីរបីដងរួចមកហើយ ។ នេះប្រហែលមកពីគូព្រេងពិតប្រាកដរបស់នាងមិនទាន់ឈានមកដល់ហើយមើលទៅ បានជាតម្រូវឱ្យស្រីស្អាតម្នាក់នេះត្រូវរងចាំម្ចាស់គ្រងបេះដូងយូរយ៉ាងនេះ ៕ ប្រមាញ់តួ

សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…
សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…
សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…
សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…
សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…
សូ​ដា នី​តា កំពុង​រងចាំ ដោយ​ជាក់​​ស្តែង​គឺ​​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត