៤ ចំណុច ដើម្បី​កែ​ទម្លាប់ ឬ​អត្តចរិត​អាក្រក់ របស់​កូន​ចោល​

៤ ចំណុច ដើម្បី​កែ​ទម្លាប់ ឬ​អត្តចរិត​អាក្រក់ របស់​កូន​ចោល​


៤ ចំណុច ដើម្បី​កែ​ទម្លាប់ ឬ​អត្តចរិត​អាក្រក់ របស់​កូន​ចោល​

​ស្ថិត​ក្នុង​ការអប់រំ​ល្អ​បែបណាក៏ដោយ ពេលខ្លះ កូន​របស់​អ្នក​អាច​នឹង​ភ្លាំងភ្លាត់ ឬ​មាន​ទម្លាប់ និង​អត្តចរិត​ខុសឆ្គង​មួយចំនួន​។ បើ​ដូច្នេះ​មែន តើ​អ្នក​ម្តាយ​គ្រប់រូប នឹង​ដោះស្រាយ​បែបណា ទើប​អាច​កែប្រែ​កូន​របស់​អ្នក​បាន​។ គ្មាន​អ្វី​ពិបាក ជាង​ការកែប្រែ​ទម្លាប់​នោះ ដូច្នេះ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ អត់ធ្មត់ តាមដាន ថែរក្សា សង្កេត និង​អប់រំ​គេ​បន្តិច​ម្តងៗ​។​

១. កុំ​ធ្វើ​ដូចជា​យកចិត្តទុកដាក់​ពេក​
​អ្នក​ប្រាកដជា​បារម្ភ អំពី​ទម្លាប់​អាក្រក់​ទាំងនោះ ប៉ុន្តែ ការ​ផ្តោតអារម្មណ៍ ការបញ្ចេញ​ឲ្យដឹង ឬ​ការដាក់ទោស​គេ នឹង​អាច​ជះឥទ្ធិពល​អាក្រក់ ច្រើន​ជាង​ផល​ល្អ​។ ដូច្នេះ អ្នក​គួរតែ​តាមដាន ហើយ​ធ្វើ​មិនដឹងមិនលឺ រួច​ចាំ​រក​ពេល​អប់រំ ណែនាំ​គេ​ជា​ក្រោយ​។​

២. សរសើរ និង​ឲ្យ​រង្វាន់​
​ពេល​អ្នក​សរសើរ និង​ឲ្យ​រង្វាន់​គេ ពេល​គេ​ធ្វើ​បាន​ល្អ ឬ​កែប្រែ​កំហុស និង​អត្តចរិត​របស់គេ វា​នឹង​ធ្វើឲ្យ​គេ​រីករាយ ហើយ​ចង់​ធ្វើ​វា ឲ្យបាន​ល្អ​ជាង​នេះ​ទៅទៀត​។

៣. ការអប់រំ​
​កូន​របស់​អ្នកនឹង​ផ្លាស់ប្តូរ បាន​យ៉ាង​ឆាប់រហ័ស និង​ដោយ​ងាយ​បំផុត ប្រសិនបើ​គេ​ចង់ ដូច្នេះ ការពន្យល់​ហេតុផល​សមស្រប ហើយ​ធ្វើឲ្យ​គេ​សប្បាយចិត្ត​ទទួលយក នឹង​ជួយ​ឲ្យ​កូន​អ្នក ក្លាយ​ជា​ក្មេង​ដ៏​អស្ចារ្យ​ម្នាក់ នៅពេល​អនាគត​។ យ៉ាងណាមិញ អ្នក​ត្រូវ​ពិភាគ្សា​គ្នា​ជាមួយ​ប្តី​ប្រពន្ធ និង​រៀបចំ​ពាក្យ​ណែនាំ ឲ្យបាន​សមស្រប​។​

៤. ម្តង​មួយ មិនមែន​ម្តង​ទាំងអស់​នោះ​ទេ​
​កូនក្មេង​អាចមាន​ទម្លាប់​អាក្រក់​ច្រើន ដូច្នេះ អ្នក​មិន​ត្រូវ​ណែនាំ ឬ​កែតម្រូវ​ទាំងអស់ ក្នុងពេល​តែមួយ​នោះទេ ពីព្រោះ ការធ្វើ​បែប​នេះ សូម្បីតែ​មនុស្ស​ធំ ក៏​ពិបាក​នឹង​កែប្រែ​ដែរ​។ ដូច្នេះ អ្នក​ត្រូវ​រើស​យក​ទម្លាប់​ម្តង​មួយៗ មក​និយាយ​អប់រំ​គេ ដោយ​អត់ធ្មត់ ហើយ​ញញឹម​ញែម​ដាក់​គេផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។