ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគរុនិស្សិតកម្រិតឧត្ដមចំនួន ៨៨០នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល “បរិញ្ញា+១” ជំនាន់ទី២២ សម្រាប់ឆ្នាំ២០១៦ នេះ។

ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់

– លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនទាំងពីរត្រូវមាន៖
១. ជានិស្សិតសុទ្ធសាធ ដែលពុំទាន់មានការងារក្នុងក្របខណ្ឌមន្ត្រីរាជការ
២. ជាបុគ្គលិកក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការរួចហើយ
៣. មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់
៤. មានសុខភាពល្អ
៥. មានសញ្ញាប័ត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាប័ត្រដែលមានតម្លៃសមមូលឡើងទៅ
៦. អាយុមិនលើសពី៣០ឆ្នាំ សម្រាប់និស្សិត និងអាយុក្រោម៥៩ឆ្នាំ សម្រាប់បុគ្គលិកអប់រំ គិតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

– សំណុំលិខិតរបស់បេក្ខជនរួមមាន៖

១. ពាក្យសុំចុះឈ្មោះប្រឡង (១ ច្បាប់)
២. សញ្ញាប័ត្របរិញ្ញាបត្រឬវិញ្ញាបនបត្របណ្ដោះអាសន្ន ថតចម្លង បញ្ជាក់ទទួលស្គាល់ដោយអាជ្ញាធរដែនដី (១ ច្បាប់)
៣. ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មី ៤គុណ៦ (១ ច្បាប់)
៤. សលាកបត្រឯកត្តជនមានបិទរូបថត ៤គុណ៦ (២ ច្បាប់)
៥. វិញ្ញាបនបត្របញ្ជាក់សុខភាព និងកាយសម្បទា (បំពេញក្រោយប្រកាសលទ្ធផល) (១ ច្បាប់)
៦. លិខិតធានារបស់ឪពុកម្ដាយ ឬអាណាព្យាបាលសម្រាប់បេក្ខជនជានិស្សិត (១ ច្បាប់)
៧. កិច្ចសន្យាស្ម័គ្រចិត្តបម្រើវិស័យអប់រំ យុវជន និងកីឡា(យ៉ាងតិច១០ឆ្នាំ) សម្រាប់បេក្ខជនជានិស្សិត (១ ច្បាប់)
៨. ប្រកាសស្ដីពីការតែងតាំងស៊ប់ក្នុងក្របខណ្ឌសម្រាប់បេក្ខជនជាបុគ្គលិកអប់រំ (១ ច្បាប់)
៩. វិញ្ញាបនបត្ររដ្ឋបាលសម្រាប់បេក្ខជនជាបុគ្គលិកអប់រំ បញ្ជាក់ដោយក្រសួង មន្ទីរ (១ ច្បាប់)
១០. រូបថតថ្មីថតពីមុខ គ្មានពាក់មួក គ្មានពាក់វ៉ែនតា ទំហំ៤គុណ៦ (២ សន្លឹក)
១១. បង្កាន់ដៃបង់ប្រាក់សុំសិទ្ធិប្រឡង (២០០០៛) (១ ច្បាប់)

– ការប្រឡងជ្រើសរើស

១. កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃប្រកាសផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៥រសៀល
២. សម័យប្រឡង៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦
៣. វិញ្ញាសាប្រឡង៖ បេក្ខជនម្នាក់ៗត្រូវប្រឡង ២វិញ្ញាសារួមមាន៖
ក. វិញ្ញាសា វប្បធម៌ទូទៅ
ខ. វិញ្ញាសា ឯកទេស
៤. ទីកន្លែងទទួលពាក្យ៖ វិទ្យាស្ថានជាតិអប់រំ
សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្ដីប្រកាសដូចខាងក្រោម៕

ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់ ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់ ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់

ប្រភព៖ sabay

  • ក្រសួង​អប់រំ​ប្រលង​ជ្រើស​រើស​គ្រួូកម្រិត​ឧត្ដម ៨៨០​នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: