គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ

ក្រុមបាល់ទាត់ជម្រើសជាតិវែលនឹងប៉ះក្រុមជម្រើសជាតិបែលហ្សិកវេលាម៉ោង២រំលងអាធ្រាត្រយប់នេះនាកីឡដ្ឋាន Stade Pierre-Mauroy ស្ថិតនៅ Villeneuve-d’Ascq ភាគខាងជើងប្រទេសបារាំង។

គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ

មុនការឈានដល់វគ្គ៨ក្រុមចុងក្រោយនេះវែលបានឈ្នះអៀរឡង់ខាងជើងក្នុងលទ្ធផល ១-០ ខណៈក្រុមខ្លាំងបែលហ្សិកបានយកឈ្នះហុងគ្រីដោយលទ្ធផល ៤-០ កាលពីវគ្គ១៦ក្រុមចុងក្រោយកម្មវិធីអឺរ៉ូ។ ក្រុមទាំង២នេះមួយណាឈ្នះនឹងឡើងទៅប៉ះព័រទុយហ្គាល់ដែលរងចាំស្រាប់ក្រោយឈ្នះប៉ូឡូញយប់មិញ។

ប្រវត្តិជួបគ្នានិងស្ថិតិមួយចំនួន

– ជំនួបរវាងគូនេះ ១២លើក បែលហ្សិកធ្លាប់ឈ្នះ៥ ស្មើ៣ និងចាញ់៤។

– នៅវគ្គជម្រុះអឺរ៉ូ២០១៦នេះ ក្រុមទាំង២ធ្លាប់ប៉ះគ្នាដោយបែលហ្សិកបានត្រឹមស្មើ០-០ ប៉ុណ្ណោះនៅទឹកដីខ្លួនឯង រីឯវែលបានយកឈ្នះ១-០ ក្នុងទីក្រុង Cardiff ស៊ុតបញ្ចូលទីដោយ Gareth Bale។

– ការប៉ះគ្នាយប់នេះគឺជាលើកដំបូងហើយដែលវែល និងបែលហ្សិកប្រកួតគ្នាក្នុងពានរង្វាន់ធំ។

សំដីគ្រូបង្វឹក៖

លោក Chris Coleman គ្រូបង្វឹកវែល៖ “យើងមិននិយាយមើលងាយក្រុមណាទេ តែយើងនឹងដណ្ដើមឱកាសនេះដូចដែលយើងបានឆ្លងផុតកន្លងមក។ ការប៉ះបែលហ្សិកគឺជាការធ្វើតេស្តដ៏ធំ ជាការល្បងសមត្ថភាពដែលយើងធ្លាប់ជួបរួចហើយ»។

គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ

លោក Marc Wilmots គ្រូបង្វឹកបែលហ្សិក៖ «ពួកយើងពេលនេះស្ថិតនៅវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតជាមួយហុងគ្រីកន្លងផុតទៅហើយ ដូច្នេះបែលហ្សិកត្រូវផ្ដោតលើការជួបវែល។ យើងត្រូវតែរក្សាការលេងដែលយើងធ្វើបានល្អកន្លងមក។ ខ្ញុំពិតជាត្រូវការឲ្យកីឡាករទាំងអស់ឈរលើជើងខ្លួនឯងហើយប្រឹងប្រែង»។

គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ

ជើងកីឡាករ៖

វែល៖ គ្មានបញ្ហាកីឡាករនោះទេ ដូច្នេះជម្រើស១១នាក់ដំបូងអាច៖ Hennessey; Gunter, Chester, Williams, Davies, Taylor; Allen, Ledley; Ramsey, Bale; Robson-Kanu។

គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ

បែលហ្សិក៖ មានបញ្ហាកីឡាករមួយចំនួនដូចជា Vermaelen ត្រូវជាប់ពិន័យ, Vertonghen របួស.កជើង ហើយHazard ដែលមានបញ្ហាសាច់ដុំនៅមិនទាន់ច្បាស់ថាលេងបាននៅឡើយដូច្នេះជម្រើស១១នាក់របស់ពួកគេអាចជា៖ Courtois; Meunier, Alderweireld, Ciman/Denayer, J Lukaku; Witsel, Nainggolan; Mertens/Carrasco, De Bruyne, Hazard; R Lukaku៕

គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ

ព្យាករណ៍គូនេះគឺ៖ វែល ០-១ បែលហ្សិក
ចុះអ្នកគាំទ្រវិញយល់យ៉ាងណាដែរ?

ប្រភព៖ sabay

 

  • គូ​ល្អ​​ វែល​ ប៉ះ​​ ​បែលហ្សិក ​ប្រជែង​​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ យប់​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: