ចាងហ្វាង​កាសែត​ម្នាក់​និង​គូកន​២​នាក់​ទៀត​​ ត្រូវ​​តុលាការ​​ដាក់​គុក​​​អស់​មួយ​ជីវិត

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសផ្ដន្ទាទោសជនជាប់ចោទ ជាចាងហ្វាងកាសែតសុវណ្ណនគរ និងគូកន២នាក់ ដាក់គុកម្នាក់ៗ  អស់មួយជីវិត ព្រមទាំងបានបង្គាប់ឲ្យពួកគេទាំង៣នាក់ រួមគ្នាសងប្រាក់៩០លានរៀល ទៅគ្រួសារជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងការសម្លាប់បុរសរងគ្រោះម្នាក់ រួចច្រកសាកសពដាក់ចូលក្នុងការ៉ុង យកទៅបោះចោលនៅក្បែរកន្លែងចាក់សំរាម ស្ថិតនៅផ្លូវ២៧៤ (សឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥។
តុលាការក៏បានចេញដីកាឲ្យស្វែងតាមចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសនៅពន្ធនាគារតាម អំណាចរបស់សាលក្រមរបស់តុលាការ ហើយពួកគេទាំង៣នាក់ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ”ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃ ក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទឈ្មោះ សោម គឹមស៊ាន ត្រូវបានសមត្ថកិច្ចកងអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីជននេះ និងគូកនបានល្បួងជនរងគ្រោះទៅច្រៀងខារ៉ាអូខេ រួចដាក់ថ្នាំសណ្ដំ នាំយកទៅសម្លាប់ ដោយរឹតកក្នុងឡាន ហើយច្រកបាវបោះចោលតាមផ្លូវសឡា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយសម្លាប់ជនរងគ្រោះ ពួកគេក៏បានយករថយន្តរបស់ជនរងគ្រោះ ម៉ាកកាម៉ារី ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ ទៅបញ្ចាំនៅកន្លែងក្រុមហ៊ុនវីងមួយកន្លែង បានប្រាក់ចំនួន៥០០០ដុល្លារ និងយកលុយនោះចែកឲ្យឈ្មោះ ម៉ាប់ ចំនួន២៧៥០ដុល្លារ និងឈ្មោះ បូរ ចំនួន១១៥០ដុល្លារ។ ចំណែកឯ ខ្លួនគាត់ (ឈ្មោះ សោម  គឹមស៊ាន) ដែលជាអ្នករិតកជនរងគ្រោះដោយផ្ទាល់នោះ បានយកចំណែកចំនួន១១៥០ដុល្លារ៕

ចាងហ្វាង​កាសែត​ម្នាក់​និង​គូកន​២​នាក់​ទៀត​​ ត្រូវ​​តុលាការ​​ដាក់​គុក​​​អស់​មួយ​ជីវិត

ប្រភព៖ kqube

  • ចាងហ្វាង​កាសែត​ម្នាក់​និង​គូកន​២​នាក់​ទៀត​​ ត្រូវ​​តុលាការ​​ដាក់​គុក​​​អស់​មួយ​ជីវិត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: