រុស្ស៊ី​គ្រោង​ទម្លាក់​អ្នក​លោត​ឆត្រ​១០០​នាក់ ដើម្បី​ស្វែង​រក​យន្តហោះ​មួយ​គ្រឿង​បាត់​ខ្លួន​ពី​រ៉ាដា

យន្តហោះរុស្ស៊ីមួយគ្រឿងបានបាត់ខ្លួនពីរ៉ាដា ធ្វើឲ្យមានការផ្អើលឆោឡោដល់ក្រុមយោធាជាខ្លាំង ដោយគេគ្រោងនឹងបញ្ជូនអ្នកលោតឆត្រយោងចំនួន១០០នាក់ ឲ្យទម្លាក់ឆត្រចុះក្នុងព្រៃក្បែរតំបន់ដែលបាត់ខ្លួន ដើម្បីស្វែងរកយន្តហោះ IL-76 ដោយមានមនុស្សចំនួន១០នាក់លើយន្តហោះ ។
យន្តហោះ IL-76 បានបាត់ខ្លួនក្នុងពេលដែលវាកំពុងធ្វើការពន្លត់ភ្លើងមួយកន្លែង ក្បែរទីក្រុង Irkutsk ក្នុងពេលដែលវាហោះក្នុងរយៈកម្ពស់៣០០០ម៉ែត្រ ធ្វើឲ្យគេលើកឡើងនៅគម្រោងបន្ទាន់ នូវការទម្លាក់អ្នកលោតឆត្រចំនួន១០០នាក់ ដើម្បីស្វែងរកយន្តហោះនោះក្នុងព្រៃដ៏ក្រាស់ ។

យោងតាមរដ្ឋបាលក្នុងតំបន់ ការរុករកនេះអាចធ្វើឡើងតាមរយៈយន្តហោះតែម្យ៉ាងប៉ុណ្ណោះ ព្រោះភូមិសាស្ត្រតំបន់នោះ មានវិសាលភាពធំពេក ហើយម្យ៉ាងក៏គ្មានផ្លូវសម្រាប់រថយន្តបើកបរដែរ ។ គួរបញ្ជាក់ថា ក្នុងបេសកកម្មរុករកបន្ទាន់នេះ មានយន្តហោះចំនួន៨គ្រឿងចូលរួម ៕

រុស្ស៊ី​គ្រោង​ទម្លាក់​អ្នក​លោត​ឆត្រ​១០០​នាក់ ដើម្បី​ស្វែង​រក​យន្តហោះ​មួយ​គ្រឿង​បាត់​ខ្លួន​ពី​រ៉ាដា

ប្រភព៖ kqube

  • រុស្ស៊ី​គ្រោង​ទម្លាក់​អ្នក​លោត​ឆត្រ​១០០​នាក់ ដើម្បី​ស្វែង​រក​យន្តហោះ​មួយ​គ្រឿង​បាត់​ខ្លួន​ពី​រ៉ាដា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:កំសាន្ត
Tags: