តើបងៗស្ត្រី​មេផ្ទះ​មាន​បញ្ហា​រឿង​ក្លិន​សំរាម​នៅក្នុង​ផ្ទះ​ដែរឬទេ?​

តើបងៗស្ត្រី​មេផ្ទះ​មាន​បញ្ហា​រឿង​ក្លិន​សំរាម​នៅក្នុង​ផ្ទះ​ដែរឬទេ?​

ក្លិនគឺជារឿងសំខាន់មួយដែលបងៗស្ត្រីមេផ្ទះត្រូវតែប្រុងប្រយ័ត្ន  ព្រោះបើបណ្តោយឱ្យផ្ទះអួរអាប់ដោយក្លិនស្អុយពីធុងសំរាមដែលនៅក្នុងផ្ទះនោះ ប្រហែលជាមិនមានសេចក្តីសុខទេមើលទៅ ដូច្នេះចូរកុំបណ្តោយឱ្យក្លិនស្អុយៗដ៏គួរឱ្យឈឺក្បាលទាំងនោះមកបំផ្លាញបរិយាកាសល្អៗនៅក្នុងផ្ទះទៀតអី។ ខាងក្រោមនេះគឺជារូបមន្ត6យ៉ាងដ៏ងាយៗដែលជួយកម្ចាត់ក្លិនពីធុងសំរាមឱ្យរលាយបាត់អស់។

    ១. រូបមន្តទឹកថ្នាំត្រាំសម្លៀកបំពាក់ឱ្យស(ហាយធើរ៍)៖  ទោះជាទឹកថ្នាំត្រាំសម្លៀកបំពាក់ឱ្យសមានគុណសម្បត្តិជួយសម្លាប់មេរោគ និងស័ក្តិសមជាមួយការលាងសម្អាតខ្លាំងជាងក៏ដោយ តែក៏វាជួយបំបាត់ក្លិនស្អុយនៅក្នុងធុងសំរាមបានដូចគ្នាដែរ។ ចាប់ផ្តើមដោយការលាយទឹកថ្នាំត្រាំសម្លៀកបំពាក់ឱ្យសនេះ1/4ពែងជាមួយទឹកក្តៅឧណ្ហ2ធុង ហើយយកមកលាងសម្អាតធុងសំរាម ហើយដែលសំខាន់គួរលាងសម្អាតនៅកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ ព្រោះមិនដូច្នោះទេ ក្លិនរបស់ទឹកថ្នាំនោះអាចធ្វើឱ្យក្រហាយច្រមុះបាន។

    ២. រូបមន្តទឹកខ្មេះ៖  រឿងរបស់ការលាងជូតសម្អាតនេះ ប្រហែលជាគេចមិនផុតពីទឹកខ្មេះបានឡើយ ដូច្នេះទឹកខ្មេះក៏អាចយកមកលាងសម្អាតធុងសំរាមដើម្បីបំបាត់ក្លិនបានដែរ ដោយការលាយទឹកខ្មេះ1ពែង ទឹកប៊ែកឃីងសូដា1/2ពែង និងអំបិលក្រួស1/2ពែង លាយឱ្យចូលគ្នាសព្វ ហើយយកទៅដុសខាត់លាងសម្អាតធុងសំរាម បន្ទាប់ពីនោះចូរយកទឹកក្តៅឧណ្ហៗ (សម្រាប់ធុងសំរាមជ័រ) ឬទឹកក្តៅ (សម្រាប់ធុងសំរាមអីុណុក) មកជះស្រោចពីលើដើម្បីលាងសម្អាតទឹកល្បាយចេញជាការបញ្ចប់។

    ៣. រូបមន្តធ្យូងឈើ៖ ធ្យូងឈើដែលយើងយកទៅដាក់ក្នុងទូទឹកកកដើម្បីបំបាត់ក្លិនអាប់ផ្សេងៗនោះ ក៏អាចយកមកបំបាត់ក្លិនក្នុងធុងសំរាមបានដែរ ដោយគ្រាន់តែយកធ្យូងឈើមកបុកឱ្យម៉ដ្ឋ ហើយយកក្រណាត់សស្តើងមកខ្ចប់ បន្ទាប់ពីនោះយកទៅដាក់នៅក្នុងធុងសំរាម ធ្យូងឈើនឹងបឺតយកក្លិនស្អុយចេញពីធុងសំរាមរហូតទាល់តែអស់។

    4. រូបមន្តសម្បកផ្លែក្រូចឆ្មារ៖ ក្រូចឆ្មារមិនមែនមានតែរសជាតិជូរជាអាវុធតែម្យ៉ាងនោះទេតែសម្បក និងបណ្តូលរបស់វានៅអាចនាំយកមកលុបបំបាត់ក្លិនស្អុយៗដ៏គួរឱ្យឈឺក្បាលក្នុងធុងសំរាមបានទៀតផង តែមុនដំបូងបង្អស់យើងត្រូវយកសម្បកផ្លែក្រូចឆ្មារ និងបណ្តូលរបស់វាហាលឱ្យស្ងួត បន្ទាប់ពីនោះសឹមយកមកដាក់ក្នុងធុងសំរាមដើម្បីបំបាត់ក្លិន។

    ៥. រូបមន្តកាកតែ និងកាកកាហ្វេ៖ ដូចដែលយើងទាំងអស់គ្នាដឹងច្បាស់ហើយថា កាកកាហ្វេ និងកាកតែមានប្រយោជន៍ច្រើនណាស់ និងលេចធ្លោក្នុងរឿងបំបាត់ក្លិនស្អុយ និងក្លិនអាប់ឱ្យរលាយបាត់អស់ ដូច្នេះទើបវាអាចកម្ចាត់ក្លិនស្អុយរបស់សំរាមបានយ៉ាងងាយស្រួល ដោយគ្រាន់តែនាំយកកាកតែ និងកាកកាហ្វេមករោយនៅក្នុងធុងសំរាម ហើយទុកចោលមួយយប់ ត្រឹមតែប៉ុណ្ណឹងក្លិនស្អុយដែលពិបាកកម្ចាត់នោះនឹងរលាយបាត់អស់មិនខាន។

    ៦ រូបមន្តញែកបំបែកសំរាម៖  ទោះជាធុងសំរាមជាប្រភពរួមរបស់វត្ថុកខ្វក់ក៏ដោយ តែក៏យើងគួរតែរៀបចំវាដូចគ្នាដែរ ចូរញែកធុងសំរាមដោយឡែកពីគ្នាឱ្យដាច់ថា ធុងមួយណាសម្រាប់ដាក់សំរាមសើម ធុងមួយណាសម្រាប់សំរាមស្ងួត និងធុងណាសម្រាប់សំរាមមានជាតិពុល ព្រោះវិធីនេះនឹងជួយកាត់បន្ថយ និងបំបាត់ក្លិនស្អុយពីធុងសំរាមបានយ៉ាងល្អ ហើយដែលសំខាន់ត្រូវយកថង់ផ្លាស្ទិកមកដាក់ទ្រាប់បាតធុងនីមួយៗផង ដើម្បីកុំឱ្យមានទឹកស្អុយប្រឡាក់ធុងសំរាម៕

ប្រភព៖ lareine

  • តើបងៗស្ត្រី​មេផ្ទះ​មាន​បញ្ហា​រឿង​ក្លិន​សំរាម​នៅក្នុង​ផ្ទះ​ដែរឬទេ?​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/01  Category:ចំនេះដឹង
Tags: