អ្នកធ្វើដំណើរ​ ច្បាស់ជាព្រឺរោម ក្រោយពីស្ពានឆ្លងកាត់សមុទ្រ វែងជាងគេបំផុតលើពិភលោក បើកដំណើរការ នាពេលខាងមុខនេះ (មានវីដេអូ)

ចិន៖ ថ្មីៗនេះស្ពានឆ្លងកាត់សមុទ្រ ដ៏វែងបំផុតរបស់ប្រទេសចិន ក្រោយចំណាយពេល សាងសង់អស់រាប់ឆ្នាំ ដោយចំណាយអស់ក្នុងរង្វង់ទឹកប្រាក់ខ្ទង់ពាន់លានដុល្លាររួចមក ពេលនេះចាប់ផ្តើមលេចរូបរាង ស្ទើរតែទាំងស្រុងទៅហើយ ជាហេតុធ្វើឲ្យពិភពលោក មានភាពភ្ញាក់ផ្អើល និងស្ញប់ស្ញែងជាខ្លាំង។

នេះបើយោងតាមប្រភពបានឲ្យដឹងថា បច្ចុប្បន្នកម្មករចិនជាច្រើននាក់ បាននឹងកំពុងតែធ្វើការតភ្ជាប់គ្នារវាងផ្នែកម្ខាងនៃស្ពានឆ្លងកាត់សមុទ្រ ដែលមានប្រវែងដ៏វែងបំផុតក្នុងពិភពលោក ពីទីក្រុងហុង ទៅប្រទេសចិន ក្រោយពីបានចំណាយពេលសាងសង់អស់រយៈពេលជាង ៧ឆ្នាំកន្លងមក។

ប្រភពបន្តថា ប្រអប់បន្ទះដែកចុងក្រោយនេះ ត្រូវបានតម្លើងផ្សាភ្ជាប់គ្នា ទៅនឹងស្ពានម្ខាងទៀត ដែលបានចាប់ផ្តើមធ្វើឡើង តាំងពីថ្ងៃពុធមកម៉្លេះរហូតមកទល់ពេលនេះផងដែរ។

ជាមួយគ្នានេះដែរ ស្ពានដ៏អស្ចារ្យខាងលើនេះ ត្រូវបានគេដាក់ឈ្មោះថា Hong Kong-Zhuhai-Macao Bridge ដែលមានប្រវែងជាង ២២គីឡូម៉ែត្រ និងថែមទាំងមានធ្វើជា ផ្លូវរូងក្រោមទឹកមួយបន្ថែមទៀតផងដែរ ដែលការសាងសង់នេះដែរ ស្ថិតនៅលើផ្ទៃទឹកទន្លេ Pearl ។

គូសបញ្ជាក់ដែរថា សំណង់នេះបានចាប់ផ្តើមបើកដំណើរការសាងសង់ តាំងពីក្នុងអំឡុងឆ្នាំ២០០៩ ដែលចំណាយទឹកប្រាក់អស់ ១០០ពាន់លានយ័ន (ប្រហែលជា ១៥ពាន់លានដុល្លារអាមេរិក)។

ទន្ទឹមនឹងនោះផងដែរ គេជឿជាក់យ៉ាងមុតមាំថា ក្រោយពីស្ពាននេះបានបើកដំណើរការ ឲ្យធ្វើចរាចរណ៍ហើយនោះ វានឹងកាត់បន្ថយចម្ងាយរវាងទីក្រុងហុងកុង ទីក្រុង Zhudau និងទីក្រុង Macao ផងដែរ មានន័យថា ការធ្វើដំណើរមានភាពងាយស្រួលជាងមុន ហើយរហ័សជាងមុន។ ហើយបើតាមការឲ្យដឹងទៀតនោះ វានឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៧ខាងមុខនេះ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែតឡូត៖

គួររំលឹកដែរថា បន្ទាប់ពីដែលទើបតែ បញ្ចប់ការសាងសង់ កាលពីក្នុងខែឧសភាកន្លងទៅ និងទើបតែបើកសម្ពោធដាក់ឲ្យដំណើរការ ជូនភ្ញៀវទេសចរមកលេងកម្សាន្ត ដើម្បីមានឳកាសបានផ្តិតយកទិដ្ឋភាព ដ៏អស្ចារ្យជ្រលងដងភ្នំរួចមក ថ្មីៗនេះដែរគេសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើន មិនថាក្មេងចាស់ប្រុសស្រី ហាក់បីដូចជាភ័យខ្លាចជាខ្លាំង នៅពេលដើរឆ្លងកាត់លើស្ពានក្រាលបាតកញ្ចក់ ដ៏គួរឲ្យស្រៀវនេះ។

ប្រភពបានឲ្យដឹងថា ថ្វីត្បិតតែស្ពានក្រាលបាតកញ្ចក់ នៅចិនពិតជាទីពេញនិយម សម្រាប់ភ្ញៀវទេសចរក៏ពិតមែន ក៏ប៉ុន្តែនៅមានភ្ញៀវទេសចរជាច្រើននាក់ទៀត មានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពរបស់វាជាខ្លាំង ក្រោយពីមានផ្ទាំងកញ្ចក់មួយផ្ទាំងធ្លាប់របើកបែក។

ដោយឡែក តាមរយៈវីដេអូឃ្លីបដែលត្រូវបានថត និងបង្ហោះចូលទៅក្នុងបណ្តាញសង្គមនោះដោយភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្តនោះវិញ គេសង្កេតឃើញថា ភ្ញៀវទេសចរមួយចំនួន ពិតជាមានភាពតក់ស្លុត ភ័យខ្លាច ដើរសឹងតែបិទភ្នែក រហូតមានអ្នកខ្លះទៀត វិលមុខដួលថែមទៀតផង ខណៈដែលអ្នកទេសចរផ្សេងទៀត ហាក់បីដូចជាធ្វើបាប មិត្តភក្តិរបស់ខ្លួន ចាប់អូសននាលលើស្ពានក្រាលបាតកញ្ចក់នោះ ជាមួយនឹងសម្រែកស្រែកទាំងភ័យខ្លាចថែមទៀតផង។

គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរចនាឡើងនូវផ្លូវដើរជាច្រើន រួមមានស្ពានជាដើម ដែលក្រាលបាតជាកញ្ចក់ស្វឹតរឹងមាំ គឺកំពុងតែមានការពេញនិយមយ៉ាងខ្លាំង និងក្លាយជាទីទាក់ទាញដល់ភ្ញៀវទេសចរជាច្រើន មកកម្សាន្តនៅប្រទេសចិនផងដែរ។ ជាមួយគ្នានេះ តំបន់ទេសចរជាច្រើនកន្លែងផ្សេងទៀត ក៏កំពុងតែសាងសងបន្ថែម ដែលមានលក្ខណៈស្រដៀងគ្នា ដើម្បិទាក់ទាញភ្ញៀវទេសចរផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត