ផលិតកម្ម Eye Love Film ចាយ​ទុន​ត្រឹមតែ​៣​ម៉ឺន​ដុល្លារ​ ក្នុង​ការ​ថត​រឿង​ថ្មី លត់​ដែក​ថែប​

ផលិតកម្ម Eye Love Film ចាយ​ទុន​ត្រឹមតែ​៣​ម៉ឺន​ដុល្លារ​ ក្នុង​ការ​ថត​រឿង​ថ្មី លត់​ដែក​ថែប​

ភ្នំពេញ​ ៖ ​ផលិតកម្ម​ថ្មី​ ដែល​មាន​ឈ្មោះ​ថា Eye Love Film នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦​ បាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ថត​ខ្សែភាពយន្ត​រឿង​ថ្មី​របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា លត់​ដែក​ថែប ជា​ខ្សែ​រឿង​ទី​៣​ ក្រោយ​ពី​សម្រេច​ជោគជ័យ​បាន​ចំនួន​២​រឿង​មក​ហើយ​នោះ។ ពិធី​ក្រុង​ពាលី​ខាង​លើ​នេះ​ បាន​រៀបចំ​ធ្វើឡើង​នៅ​ឯ​បុរី​វិមាន​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ (​ផ្លូវ​ជា​ សុផារ៉ា​) ។

លោក សុខ ដែន តំណាង​ម្ចាស់​ផលិតកម្ម​នឹង​ជា​អ្នកដឹកនាំ​សម្តែង​ខ្សែភាពយន្ត​រឿង លត់​ដែក​ថែប របស់​ផលិតកម្ម Eye Love Film បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​​​​ម្សិល​នេះ​ថា រឿង លត់ដែក​ថែប​ដែល​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ថ្ងៃនេះ​ជា​រឿង​ទី​៣​របស់​ផលិតកម្ម​EyeLove Film​។ រឿងនេះ​ដែរ​គឺជា​ប្រភេទ​រឿង​វាយ​ប្រហារ ដោយ​មាន​ការចូលរួម​សម្ដែង​ពី​សំណាក់​កីឡាករ​ការ៉ាត់តេ​ខ្សែក្រវាត់​ខ្មៅ​ប្រាំដាន់​លោក គី​រី និង​តារា​សិល្បៈ​ល្បីៗ​ជំនាន់​ទសវត្សរ៍​ឆ្នាំ​៨០​ព្រមទាំង​តារា​សម្តែង​ប្រុស​-​ស្រី​វ័យក្មេង​ជា​ច្រើន​រូប​ផង​ដែរ។

អ្នកដឹកនាំ​ការ​សម្ដែង​លោក​សុខ ដែន បាន​បញ្ជាក់​ថា ចំពោះ​ទំហំ​នៃ​ទឹកប្រាក់​ដែល​ត្រូវ​ត្រៀម​ចំណាយ​លើ​រឿង​នេះ​បើ​និយាយ​ទៅ​ប្រហែល​ជា​មាន​ផលិតករ​ ឬ​ម្ចាស់​ផលិតកម្ម​ផ្សេងៗ​អាច​គេ​នឹង​សើច​ព្រោះ​ក្នុង​សាច់រឿង​ទាំងមូល​មាន​ឈុត​ឆាក​បែប​កំប្លែង វាយតប់ លោត​ហក់​ច្រើនតែ​ការ​ចំណាយ​វិញ​មាន​តិច​ពោល​គឺ​ត្រៀម​ចំណាយ​ត្រឹមតែ​៣​ម៉ឺន​ដុល្លារ​នោះ​ទេ។

លោក សុខ ដែន បាន​បន្ថែម​ថា ​ខ្ញុំ​មាន​ទំនុក​ចិត្តច្រើន​ថា​នឹង​ទទួល​បាន​ជោគជ័យ​ក្រោយពេល​ថត​ចប់​ព្រោះ​រឿង​នេះ​ជា​ប្រភេទ ខ្សែភាពយន្ត​វាយប្រហារ​ហើយក៏​មាន​ឈុត​ឆាក​កំប្លែង​ខ្លះ​ដែរ​ដោយ​បាន​ការចូលរួម​សម្ដែង​ពី​សំណាក់​នាយ ឆើយ ,​នាយ ចឺម និង​កញ្ញា វ៉ាន់ នី​ឡា គ្រង់​តំណែង​ជា​តួឯក ដែល​អាច​ធ្វើ​ឲ្យ​នៅ​ក្នុង​ផ្ទៃ​សាច់រឿង​ទាំងមូល​កាន់​តែ​មាន​ភាព​ល្អ​មើល​ជាក់​ជាមិនខាន៕