ដេ​ន​នី ខ្វាន់ គំរាម​ប្តឹង​ បើ​សិន ម៉េង កែវពេជ្ជតា មិន​ចេញមុខ​សុំទោស​ជា​សាធារណៈ​

ដេ​ន​នី ខ្វាន់ គំរាម​ប្តឹង​ បើ​សិន ម៉េង កែវពេជ្ជតា មិន​ចេញមុខ​សុំទោស​ជា​សាធារណៈ​



ភ្នំពេញ ៖ កម្ដៅ​នៃ​រឿងរ៉ាវ​រវាង​តារា​សម្ដែង​ស្រី​វ័យក្មេង​ កញ្ញា​ដេ​ន​នី ខ្វាន់​ជាមួយ​អតីត​តារា​ចម្រៀង​ចាស់​វស្សា​សំឡេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា ក្រោយពី​ស្ងប់ស្ងាត់​មិន​បាន់​ប៉ុន្មាន​ផង ​​ក៏​ស្រាប់​តែ​ផ្ទុះឡើង​ជាថ្មី​ ខណៈ​ដែល​តារា​សិច​ស៊ី ដេ​ន​នី ខ្វាន់ កើត​ទុក​មិន​សុខចិត្ត​នៅ​ពេល​ឮ​ថា អតីត​គូជម្លោះ​របស់​ខ្លួន​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចោទ​លើ​នាង​ថា ជា​អ្នក​ផ្ញើ​សារ​គំរាមកំហែង​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ដេ​ន​នី ខ្វាន់ គំរាម​ប្តឹង​ បើ​សិន ម៉េង កែវពេជ្ជតា មិន​ចេញមុខ​សុំទោស​ជា​សាធារណៈ​

ឆ្លើយ​តប​នឹង​ការចោទប្រកាន់​ពី​សំណាក់​អ្នកចម្រៀង​សំឡេង​ស្រួយ​អ្នកនាង​ ម៉េង កែវពេជ្ជតា ខាង​លើ​នេះ​តារា​រូប​ស្រស់​សិច​ស៊ី​កញ្ញា ដេ​ន​នី ខ្វាន់ បាន​ចេញ​មុខ​ប្រតិកម្ម​តបត​វិញ​ថា ខ្ញុំ​សូម​អះអាង​ថា​ខ្ញុំ​មិនបាន​ពាក់ព័ន្ធ​រឿង​សា​របស់​ជន​អនាមិក​គំរាមកំហែង ​ដែល​គាត់​(​អ្នកនាង ម៉េង កែវពេជ្ជតា​) បាន​ចោទ​មក​លើ​ខ្ញុំ​នឹង​ទេ​…​។ ចឹង​ហើយ​ខ្ញុំ​សូម​ឲ្យ​គាត់​ចេញមុខ​ទទួលខុសត្រូវ​ លើ​ការ​ចោទ​ប្រកាន់​មក​លើ​នាង​ខ្ញុំ​ ព្រោះ​ពាក្យ​ដែល​គាត់​និយាយ​នេះ​ វា​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្ញុំ​ខ្លាំង​ណាស់​.. ។

ដេ​ន​នី ខ្វាន់ គំរាម​ប្តឹង​ បើ​សិន ម៉េង កែវពេជ្ជតា មិន​ចេញមុខ​សុំទោស​ជា​សាធារណៈ​

តារា​សិច​ស៊ី​សម្រស់​ឆើតឆាយ​កញ្ញា ដេ​ន​នី ខ្វាន់ បាន​ឲ្យ​ដឹង​ទៀត​ថា​ ខ្ញុំ​មិន​ដឹង​នោះ​ទេ​ថា​ គាត់​ធ្លាប់​មាន​សត្រូវ​ប៉ុន្មាន​នាក់ ​ចុះ​ហេតុអ្វី​បាន​មក​ចោទ​លើ​ខ្ញុំ​ ដោយ​គ្មាន​ភស្តុតាង​ សូម្បី​បន្តិច​មនុស្ស​ដូច​ខ្ញុំ​ក្មេង​មែនពិត​ ប៉ុន្តែ​ហ៊ាន​ធ្វើ​គឺ​ហ៊ាន​ទទួល​ ហើយ​ខ្ញុំ​មិន​មាន​ពេល​ឈ្លោះ​ដូច​គាត់​នោះ​ទេ​ នាង​ខ្ញុំ​មាន​ការងារ​របស់ខ្ញុំ ខ្ញុំ​មិន​ចំណាយ​ពេល​វេលា​ទៅលើ​ការ​ឈ្លោះ​នោះ​ទេ​ ព្រោះ​វា​អត់​ប្រយោជន៍ ណាមួយ​រឿង​វា​បាន​ចប់​តាំង​ពីថ្ងៃ ​ដែល​ខ្ញុំ​សូមទោស​គាត់​មក​ម្ល៉េះ​ចឹង​ហើយ ​គ្មាន​ហេតុផល​អ្វី​ដែល​នាង​ខ្ញុំ​ត្រូវ​ទៅ​រវល់​ទៀត​នោះ​ទេ។

ដេ​ន​នី ខ្វាន់ គំរាម​ប្តឹង​ បើ​សិន ម៉េង កែវពេជ្ជតា មិន​ចេញមុខ​សុំទោស​ជា​សាធារណៈ​

នាង​ខ្ញុំ​នឹង​ទាមទារ​តាម​ផ្លូវ​ច្បាប់​និង​សុំ​ឲ្យ​គាត់​សូមទោស​ខ្ញុំ​ជា​សាធារណៈ ​ចំពោះ​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​..​។ នេះជាសម្ដី​បញ្ជាក់​បន្ថែម​ពី​សំណាក់​តារា​ស្រី​កញ្ញា ដេ​ន​នី ខ្វាន់ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង ម៉េង កែវពេជ្ជតា។

ដេ​ន​នី ខ្វាន់ គំរាម​ប្តឹង​ បើ​សិន ម៉េង កែវពេជ្ជតា មិន​ចេញមុខ​សុំទោស​ជា​សាធារណៈ​

ស្រប​ពេល​ជា​មួយគ្នានេះ​ប៉ុន្មាន​ម៉ោង​ក្រោយ​មកទៀត​កញ្ញា ដេ​ន​នី ខ្វាន់ ក៏បាន​បញ្ចេញ​សារថ្មី​មួយ​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ក្រើន​រំលឹក​ថា នាង​ខ្ញុំ​សូម​ឲ្យ​គាត់​ចេញមុខ​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​រូប​នាង​ខ្ញុំ​ ព្រោះ​ខ្ញុំ​មិនបាន​ទៅ​ពាក់ព័ន្ធ​នឹង​សារ​របស់​ជន​អនាមិក​នោះ​កន្លងមក​ជាដាច់ខាត នាង​ខ្ញុំ​សង្ឃឹមថា គាត់​ដែល​ជា​តារា​ចម្រៀង​ល្បីឈ្មោះ​មាន​ភាព​ថ្លៃថ្នូរ​នឹង​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ​ចំពោះ​កា​អះអាង​របស់​ខ្លួន ​ពីព្រោះ​ការ​អះអាង​នេះ​ វា​ជា​ការ​បង្ខូច​ឈ្មោះ​នាង​ខ្ញុំ​យ៉ាង​ធ្ងន់ធ្ងរ​ខ្ញុំ​ពិតជា​មិន​អាច​ទទួលយក​បានទេ​៕
ដេ​ន​នី ខ្វាន់ គំរាម​ប្តឹង​ បើ​សិន ម៉េង កែវពេជ្ជតា មិន​ចេញមុខ​សុំទោស​ជា​សាធារណៈ​