ដើម្បី​ឲ្យ​និយោជក និង​ពាណិជ្ជករ​កម្ពុជា​យល់​កាន់​តែ​ច្បាស់​ អំពី​សេដ្ឋកិច្ច​អាស៊ាន សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ធ្វើ​ការ​បង្ហាញ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ ​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​

ដើម្បី​ឲ្យ​និយោជក និង​ពាណិជ្ជករ​កម្ពុជា​យល់​កាន់​តែ​ច្បាស់​ អំពី​សេដ្ឋកិច្ច​អាស៊ាន សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ធ្វើ​ការ​បង្ហាញ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ ​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​



សៀមរាប ៖ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ហៅ​កាត់​ថា CAMFEBA នៅ​ព្រឹក​ថ្ងៃទី​៣០​​ ខែមិថុនា​នេះ ​បាន​ធ្វើ​ការ​បង្ហាញ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា​ដល់​និយោជក និង​ពាណិជ្ជករ​នៅ​ខេត្តសៀមរាប​។​

លោក​ម៉ា​ធូ​ល​រ៉េ​ន​ដល​អគ្គលេខាធិការរង​នៃ​CAMFEBA ថ្លែងថា​ផ្សារភ្ជាប់​នឹង​កាលបរិច្ឆេទ​នៃ​សមាហរ​ណកម្ម​អាស៊ាន​នា​ចុង​ឆ្នាំ​២០១៥​កន្លងមកនេះ ពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា​និង​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​មាន​តម្រូវការ​យល់ដឹង​លើ​ឥទ្ធិពល​និង​បម្រែបម្រួល​នានា​ដែល​អាចមាន​ដល់​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​របស់​ខ្លួន ពិសេស​វា​មានការ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការ​ធន ធាន​មនុស្ស​លំហូរ​ការងារ​ការ​អភិវឌ្ឍ​សហគ្រាស​និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​។ ដូច្នេះហើយ​បានជា​CAMFEBA​បាន​ផ្តួចផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​ចងក្រង​ជា​សៀវភៅ​មគ្គុទេសក៍​នេះ​ទ្បើង​ដែល​អាច​ទី ១​ជួយ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មានការ​យល់ដឹង​ពី​បរិបទ​ទៅតាម​ដំណាក់កាល​នីមួយៗ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ២​ជំរុញ​ការ​យល់ដឹង​ពី​ការផ្លាស់ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ឱកាស ៣​ជួយ​ពាណិជ្ជករ​ឲ្យ​មានការ​ត្រៀមខ្លួន កាន់តែ​ប្រសើរ​ទ្បើង​សម្រាប់​សមាហរណកម្ម​នេះ​ផងដែរ​។

លោក​ម៉ា​ធូ​ល​បាន​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​ជា​ផ្នែក​មួយ​សំខាន់​ដែលមាន​រៀបរាប់​ក្នុង​សៀវភៅ​មគ្គុទេសក៍​នេះ​ផងដែរ​។ ដូច្នេះ​ក្រុមហ៊ុន​និង​សមាគម​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​អាច​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ពី​សៀវភៅ​នេះ​។ លោក​គឹម​ឆៃ​ហៀ​ង​អភិបាលរង​ខេត្តសៀមរាប​បានមានប្រសាសន៍​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សម្រេច​បាន​សមិទ្ធិ​ផល​ជាច្រើន ពិសេស​ក្នុង​ក្របខណ្ឌ​លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវា ពលករ​ជំនាញ ការវិនិយោគ មូលធន​។​ឯកឧត្តម​បញ្ជាក់ថា​ប្រាកដ​ណាស់​វិស័យ​ទេសចរណ៍​ជា​វិស័យ​មួយ ដែលមាន​សក្តានុពល​ក្នុងការ​ទាញយក​នូវ​កាលានុវត្តភាព​ពី​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ពីព្រោះថា ការ​កើន​ទ្បើង​ជា​បន្តបន្ទាប់​នៃ​ចំនួន​អ្នក​ទេសចរណ៍​ពី​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជំរុញ​កំណើន​ដ៍​ឆាប់រហ័ស​នៃ​សកម្មភាព​ទេសចរណ៍​ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន ភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិការ​ទេសចរណ៍​សេវា​ដឹកជញ្ជូន និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​សៀមរាប​។ ជាមួយគ្នានេះ លោក​បាន​លើកទឹកចិត្ត​ឲ្យ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​សៀម​រាប​ប្រើប្រាស់​ព័ត៌មាន​ពី​សៀវភៅ​មគ្គុទេសក៍​នេះ​ឲ្យ​កាន់​តែច្រើន​បន្ថែមទៀត​សម្រាប់​ជា​ធាតុ​ចូល​សំខាន់ៗ​ក្នុង យុទ្ធសាស្ត្រ​នៃ​ការត្រៀម​ខ្លួន​និង​ការ​ឆ្លើយតប​នឹង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នាពេល​បច្ចុប្បន្ន​និង​អនាគត៕
ដើម្បី​ឲ្យ​និយោជក និង​ពាណិជ្ជករ​កម្ពុជា​យល់​កាន់​តែ​ច្បាស់​ អំពី​សេដ្ឋកិច្ច​អាស៊ាន សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ធ្វើ​ការ​បង្ហាញ​សៀវភៅ​មគ្គុទ្ទេសក៍​មួយ ​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​